លោកឧត្តមសេនីយ៍ត្រី Nguyen Xuan Nghi និងលោកវរសេនីយ៍ឯក Vilatu Volachit បានផ្លាស់ប្ដូរនិងចែករំលែកបទពិសោធន៍អំពីការងារបណ្ណសារ ការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានវិទ្យាក្នុងការងារការិយាល័យ និងការបណ្ដុះបណ្ដាលបណ្ណារក្សរវាងការរិយាល័យទាំងពីររបស់ក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិឡាវ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅវៀតណាម ក្រុមបេសកកម្មឡាវនៅបានទៅទស្សនកិច្ច និងចែករំលែកបទពិសោធន៍អំពីការងារបណ្ណសារ និងការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានវិទ្យាក្នុងការងារការិយាល័យជាមួយស្ថាប័ន និងអង្គភាពមួយចំនួននៅទីក្រុងហាណូយ។ ដំណើរទស្សនកិច្ចការងារលើកនេះរបស់ក្រុមបេសកកម្មឡាវបានរួមចំណែករក្សានិងបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណី ចំណងសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរនិយាយរួម និងខុទ្ទកាល័យនៃក្រសួងការពារជាតិទាំងពីរនិយាយដោយឡែក៕

បកប្រែដោយ Thuy Anh