គណៈប្រតិភូជាន់ខ្ពស់ក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបាបានទៅទស្សនកិច្ចនៅមណ្ឌាលបច្ចេកទេសរបស់កងពលតូចលេខ១៤៧។ លោកឧត្តមសេនីយ៍ឯកបំរុង Álvaro López Miera បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការច្នៃប្រឌិតរបស់កម្មាភិបាល អ្នកវិទ្យាសាស្រ្ត បុគ្គលិកបច្ចេកទេសរបស់កងទ័ពប្រជាជនវៀតណាម រួមចំណែកក្នុងការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសវៀតណាមនិងគុយបា។ លោកជឿជាក់ថា នៅពេលខាងមុខ កងទ័ពនៃប្រទេសទាំងពីរបន្តសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន។

leftcenterrightdel
គណៈប្រតិភូជាន់ខ្ពស់ក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបាចែករំលែកបទពិសោធន៍ជាមួយកម្មាភិបាលនិងបុគ្គលិកបច្ចេកវិទ្យានៃកងទ័ពប្រជាជនវៀតណាម

តាងនាមថ្នាក់ដឹកនាំអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ទោ Ngo Minh Tien អនុប្រធានអគ្គសេនាធិការបានថ្លែងអំណរគុណចំពោះជំនួយរបស់បក្សា រដ្ឋ កងទ័ព និងប្រជាជនគុយបាក្នុងសម័យសង្គ្រាមតស៊ូប្រឆាំងនឹងចក្រពត្តិនិយមអាមេរិក ក៏ដូចជាបុព្វហេតុកសាងនិងការពារមាតុភូមិរបស់វៀតណាម។ លោករំពឹងថា នៅពេលខាងមុខនេះ កម្មាភិបាលវិទ្យាសាស្រ្តនៃកងទ័ពគុយបាបន្តចែករំលែកបទពិសោធន៍ជាមួយកម្មាភិបាលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃកងទ័ពប្រជាជនវៀតណាម៕

បកប្រែដោយ Thuy Anh