នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើ​វិស័យ​ការពារជាតិរវាងវៀតណាមនិងឥណ្ឌាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះត្រូវបានពង្រីកដោយ​ឥតឈប់ឈរ កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពជាក់ស្តែង។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh រំពឹងថាក្នុងឋានៈរបស់ខ្លួន លោកឯកអគ្គរដ្ឋទូត Pranay Verma នឹងយកចិត្តទុកដាក់ ហើយចូលរួមវិភាគទានជាវិជ្ជមានដើម្បីជំរុញទំនាក់ទំនងវៀតណាម - ឥណ្ឌានិយាយរួម និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរនិយាយដោយឡែកឲ្យកាន់តែរីកច្រើនថែមទៀត ជាពិសេសការត្រៀមសំរាប់កិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តី លើកទី ១២ ដែលនឹងប្រព្រឹត្តិទៅនាខែតុលាខាងមុខនេះនៅប្រទេសវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួបលោក​ឯកអគ្គរដ្ឋទូត Pranay Verma

លោកឯកអគ្គរដ្ឋទូត Pranay Verma បានអះអាងថា ការពង្រីកកិច្ចសហប្រតិបត្តិការលើ​វិស័យ​ការពារជាតិរវាងប្រទេសទាំងពីរនាពេលកន្លងមកទាំងខ្លឹមសារនិងវិសាលភាពគឺជាមូលដ្ឋានសម្រាប់​បញ្ជាក់ថាកិច្ចសហប្រតិបត្តិការលើ​វិស័យ​ការពារជាតិគឺជាសសរស្តម្ភនៃទំនាក់​ទំ​នង​ភាពជាដៃគូយុទ្ធសាស្ត្រលើ​គ្រប់ជ្រុងជ្រោយរវាងឥណ្ឌា និង​វៀត​ណាម​។​ លោកឯកអគ្គរដ្ឋទូត Pranay Verma បានអះអាងថានឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើឱ្យកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - ឥណ្ឌាលើកទី ១២ ទទួលបានជោគជ័យ៕

បក​ប្រែដោយ Duy Hoan