ថ្លែងនៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី Tran Duy Hoa អនុប្រធានតុលាការយោធាមជ្ឈិមវៀតណាមបានមានប្រសាសន៍ថា ក្រោយរយៈពេលមួយខែ វគ្គហ្វឹកហ្វឺនបានសម្រេចផែនការ ខ្លឹមសារ និងកម្មវិធីតាមការកំណត់។ លោកឧត្តមសេនីយ៍ត្រី Tran Duy Hoa រំពឹងថា ក្នុងរយៈពេលខាងមុខនេះ កងទ័ពវៀតណាមនិងឡាវនឹងបន្តបង្កើន​ការផ្លាស់ប្តូរ ការសិក្សា ការផ្លាស់ប្តូរគណៈប្រតិភូក្នុងវិស័យយុត្តិធម៌និយាយរួម និងជំនាញវិជ្ជាជីវៈខាងតុលាការនិយាយដោយឡែកដើម្បីលើកកម្ពស់ការយល់ដឹងនិងសមត្ថភាពកម្មាភិបាលតុលាការយោធានៃប្រទេសទាំងពីរ រួមចំណែកក្នុងការរឹតបន្តឹងចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរវៀតណាម - ឡាវ។

leftcenterrightdel
លោក​ឧត្តមសេនីយ៍ត្រី Tran Duy Hoa ប្រគល់លិខិត​បញ្ជាក់ការ​សិក្សា​ជូន​កម្មាភិបាល​តុលាការយោធានៃប្រទេសឡាវ

តាងនាមក្រុមកម្មាភិបាលតុលាការយោធានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកស្រី​វរសេនីយ៍ទោ Vongphone Souvanachak បានបញ្ជាក់ថា លោកនឹងអនុវត្តនៃចំណេះដឹងដែលទទួលបាននៅវគ្គហ្វឹកហ្វឺននេះចូលក្នុងការងារជាក់ស្តែងរបស់ខ្លួននៅអង្គភាព រួមចំណែកក្នុងការកសាងផ្នែកតុលាការយោធា និងប្រព័ន្ធយុត្តិធម៌របស់ប្រទេសឡាវឲ្យកាន់តែរីកច្រើនខ្លាំងក្លាថែមទៀត៕

បកប្រែដោយ Duy Hoan