ក្រុមបេសកកម្មមាន ៧៥ នាក់ដែលដឹកនាំដោយលោកវរសេនីយ៍ឯក Tham Yeow Min នាយករបស់សាលា។ លោកវរសេនីយ៍ឯកបំរុង Phung Duc Cuong មេបញ្ជាការនៃកងពលតូចលេខ៦៧៩ បានទទួលស្វាគមន៍ និងដឹកនាំកិច្ចប្រជុំ។

leftcenterrightdel

ក្រុមបេសកកម្មផ្លាស់ប្តូរយោបល់ជាមួយកម្មាភិបាលនិងយុទ្ធជននៃកងពលតូចលេខ៦៧៩ (រូបថត៖ baohaiquanvietnam.vn)


ក្នុងកិច្ចប្រជុំ តំណាងកងពលតូចលេខ៦៧៩ បានឧទ្ទេសនាមអំពីប្រពៃណីនៃកងទ័ពជើងទឹកប្រជាជនវៀតណាម និងរយៈពេល ៤០ ឆ្នាំនៃការកសាង និងអភិវឌ្ឍរបស់កងពលតូចលេខ៦៧៩ និងកងទ័ពជើងទឹកវៀតណាមតំបន់លេខ១។ នេះក៏ជាឱកាសសម្រាប់ក្រុមបេសកកម្មជួបជុំផ្លាស់ប្ដូរ ស្វែងយល់អំពីកងទ័ពជើងទឹកវៀតណាម ដើម្បីពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះ ក្រុមបេសកកម្មក៏បានទៅទស្សនានៅសារមន្ទីរកងទ័ពជើងទឹកវៀតណាម៕

បកប្រែដោយ Thuy Anh