leftcenterrightdel
ទិដ្ឋភាព​នៃ​ជំនួប​

នៅឯជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរ និងវាយតំលៃលើលទ្ធផលនៃសកម្មភាពសហប្រតិបត្តិការទាំងឡាយនាពេលកន្លងមក។ ជាពិសេស ភាគីទាំងពីរបានសហការគ្នារៀបចំប្រក​ដោយ​ជោគ​ជ័យ​នូវសិក្ខាសាលាស្តីពី "ជម្នះលើផលវិបាកនៃសង្គ្រាម៖ ដំណើរការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងវៀតណាម និងសហរដ្ឋអាមេរិក" នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៩  បានជួយជូនដំណឹងដល់សហគមន៍អន្តរជាតិអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរសម្រេចបាន ក្នុងការជម្នះលើផលវិបាកនៃសង្គ្រាម។ លើសពីនេះទៀត ភាគីទាំងពីរបន្តសហការក្នុងការត្រៀមរៀបចំអនុវត្តគម្រោងសម្អាតសារធាតុឌីអុកស៊ីននៅព្រលានយន្តហោះ Bien Hoa វៀតណាម។ គម្រោងនេះត្រូវបានផ្តល់សច្ចាប័នដោយនាយករដ្ឋមន្រ្តី ហើយនិងបានចាប់ផ្តើមនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៩ ។ ភាគីទាំងពីរក៏មានការរីកចម្រើនក្នុងកិច្ចសហប្រតិបត្តិការស្តីពីការជួយឧបត្ថម្ភដល់ជនពិការនៅតាមបណ្ដាខេត្តដែលត្រូវបាញ់ជាតិគីមីពុល​ពណ៌​លឿង​ទុំ​ ​dioxin តាមរយៈការចុះហត្ថលេខាលើលិខិតសំដែងបំណងរវាងការិយាល័យលេខ ៧០១ និង USAID ៕

បកប្រែដោយ Duy Hoan