វគ្គបង្វឹកបង្ហាត់នេះត្រូវបានរៀបចំឡើង​ក្នុងបំណងលើកកម្ពស់ចំណេះដឹង និងវិធីស្រាវជ្រាវឲ្យនាយទាហានរបស់កងទ័ពប្រជាជនឡាវ។ ក្នុងរយៈពេលមួយខែ នាយទាហានកងទ័ពប្រជាជនឡាវបានសិក្សា និងស្រាវជ្រាវអំពីយុទ្ធសាស្រ្តយោធា ទៅទស្សនានៅអង្គភាពមួយចំនួននៃ​យោធភូមិភាគទី៣។ ទន្ទឹមនឹងនោះ សិក្ខាកាមក៏បានទៅទស្សនានៅកេរិ៍្តដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌របស់វៀតណាមដើម្បីស្វែងយល់អំពីទឹកដី និងប្រជាជនវៀតណាម រួមចំណែកក្នុងការ​ជម្រុញទំនាក់ទំនងសាមគ្គីភាព ជិតស្និទ្ធរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Van Than ប្រគល់សញ្ញាប័ត្រជូននាយទាហាននៃកងទ័ពប្រជាជនឡាវ

ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Nguyen Van Than អនុប្រធាននៃវិទ្យាស្ថានយុទ្ធសាស្រ្តការពារជាតិបានវាយតម្លៃថា បន្ទាប់ពីរយៈពេលមួយខែ វគ្គបង្វឹកបង្ហាត់បំពេញបានភារកិច្ចយ៉ាងល្អ។ លោករំពឹងថា បន្ទាប់ពីការបង្វឹកបង្ហាត់នៅវៀតណាម នាយទាហានកងទ័ពប្រជាជនឡាវនឹងយកចំណេះដឹងដែលបានសិក្សានៅវៀតណាមនេះដើម្បីបំពេញភារកិច្ចឲ្យទទួលបានលទ្ធផលល្អ៕

បកប្រែដោយ Thuy Anh