ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Edmund Tan អនុពន្ធយោធាសិង្ហបុរីប្រចាំនៅវៀតណាមសង្កត់ធ្ងន់ថា សិង្ហបុរីវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយវៀតណាម ខណៈពេលភាគីទាំងពីរបន្តកសាងទំនុកទុកចិត្ត ការយល់ដឹងគ្នាទៅវិញទៅមកក្នុងកាលៈទេសៈមានការផ្លាស់ប្តូរសន្តិសុខ និងបញ្ហាប្រឈមអំពីសន្តិសុខជាច្រើន។ លោកវរសេនីយ៍ឯក Edmund Tan បានជូនពរឲ្យទំនាក់ទំនងទ្វេភាគីលើវិស័យការពារជាតិសិង្ហបុរី-វៀតណាមនឹងកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។

leftcenterrightdel
លោកវរសេនីយ៍ឯក Edmund Tan ថ្លែងក្នុងពិធី (រូបថត៖ bienphong.com.vn)

រីឯលោកឧត្តមសេនីយ៍ទោ Ngo Minh Tien បញ្ជាក់ថា វៀតណាមមានបំណងអភិវឌ្ឍទំនាក់ទំនងលើវិស័យការពារជាតិជាមួយសិង្ហបុរី ដោយឈរលើមូលដ្ឋានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ។ លោកឧត្តមសេនីយ៍ទោ Ngo Minh Tien ជឿជាក់ថា ដោយមានការប្ដេជ្ញាចិត្តនយោបាយ និងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ទំនាក់ទំនងលើវិស័យការពារជាតិវៀតណាម-សិង្ហបុរីនឹងអភិវឌ្ឍខ្លាំងក្លាថែមទៀត៕

បកប្រែដោយ Thuy Anh