leftcenterrightdel
ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយោធិនសហរដ្ឋអាមេរិកដែលបាត់ខ្លួនកាលពីសម័យសង្គ្រាមនៅវៀតណាមលើកទី១៥០ 

 

ថ្លែងនៅពិធី លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Bui Thanh Son បានបញ្ជាក់ឡើងវិញនូវគោលនយោបាយមនុស្សធម៌របស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងការជួយសហរដ្ឋអាមេរិករុករកអដ្ឋិធាតុយោធិនដែលបាត់ខ្លួន។ លោកក៏វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការពុះពារជម្នះផលវិបាកនៃសង្គ្រាមនៅវៀតណាម ជាពិសេសការលុបបំបាត់ជាតិឌីអូស៊ីននៅព្រលានយន្តហោះ Da Nang និងព្រលានយន្តហោះ Bien Hoa នៃប្រទេសវៀតណាម ព្រមទាំងជួយថែទាំសុខភាពសម្រាប់ជនរងគ្រោះដោយជាតិគីមី ឌីអូស៊ីននិងស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនេះថែមទៀត។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Daniel Kritenbrink បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ ព្រមទាំងលោកសន្យាថានឹងបន្ដជួយឧបត្ថម្ភវៀតណាមក្នុងការពុះពារជម្នះផលវិបាកនៃសង្គ្រាម។

ការរុករកនិងប្រមូលអដ្ឋិធាតុយោធិននៃសហរដ្ឋអាមេរិកដែលបាត់ខ្លួនកាលពីសម័យសង្គ្រាមនៅវៀតណាមគឺជាសកម្មភាពមនុស្សធម៌រវាងរដ្ឋាភិបាលវៀតណាមនិងសហរដ្ឋអាមេរិក៕

បកប្រែដោយ Pham Diep