leftcenterrightdel
លោក​ឧត្តមសេនីយ៍ឯក Phan Van Giang ទទួល​ជួប​លោកឧត្តមនាវីឯក Luechai Ruddit

លោកឧត្តមសេនីយ៍ឯក Phan Van Giang បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកភូមិន្ទថៃក្នុងរយៈពេលកន្លងមកលើវិស័យមួយចំនួនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការយាមល្បាតរួមគ្នា និងការហ្វឹកហ្វឺនជាដើម។ លោកឧត្តមសេនីយ៍ឯក Phan Van Giang រំពឹងថា កងទ័ពជើងទឹកនៃប្រទេសទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ រួមចំណែកក្នុងការការពារយ៉ាងរឹងមាំនូវឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ក៏ដូចជាថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានអះអាងថា កងទ័ពប្រជាជនវៀតណាមនឹងចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនានានៃឆ្នាំដែលថៃជាប្រធានអាស៊ានឆ្នាំ ២០១៩ ហើយរំពឹងថា ថៃនឹងគាំទ្រវៀតណាមក្នុងឆ្នាំដែលវៀតណាមធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២០ ជាពិសេសសកម្មភាពទាំងឡាយដែលរៀបចំឡើងដោយកងទ័ពជើងទឹកវៀតណាម។ ក្នុងឱកាសនេះ ឧត្តមសេនីយ៍ Phan Van Giang ក៏បានស្នើឱ្យកងទ័ពជើងទឹកភូមិន្ទថៃដោះស្រាយបញ្ហាអ្នកនេសាទ និងទូកនេសាទវៀតណាមក្នុងស្មារតីមនុស្សធម៌ និងទំនាក់ទំនងមិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
លោក​ឧត្តមសេនីយ៍ឯក Phan Van Giang ប្រគល់វត្ថុអនុស្សាវរីយ៍ជូន​លោកឧត្តមនាវីឯក Luechai Ruddit 

លោកឧត្តមនាវីឯក Luechai Ruddit បានវាយតំលៃថា ក្នុងបរិបទរួមនៃទំនាក់ទំនងទ្វេភាគី ទំនាក់ទំនងលើវិស័យការពារជាតិថៃ - វៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងមកបានរីកចម្រើនឥតឈប់ឈរ រួមទាំងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក។ លោកឧត្តមនាវីឯក Luechai Ruddit បានស្នើឱ្យកងទ័ពជើងទឹកនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងការយាមល្បាតរួមគ្នា និងការបណ្តុះបណ្តាល ព្រមទាំងលោកបានសង្កត់ធ្ងន់ថា ថៃនឹងគាំទ្រវៀតណាមក្នុងឆ្នាំដែលវៀតណាមធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២០ ហើយកងទ័ពជើងទឹកភូមិន្ទថៃនឹងចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពទាំងឡាយដែលរៀបចំឡើងដោយកងទ័ពជើងទឹកវៀតណាមនៅឆ្នាំ២០២០។ លោកឧត្តមនាវីឯក Luechai Ruddit បានអះអាងថា ការដោះស្រាយបញ្ហាអ្នកនេសាទ និងទូកនេសាទនឹងត្រូវបានធានា ដោយគោរពតាមច្បាប់របស់ប្រទេសថៃផង និងក្នុងស្មារតីមនុស្សធម៌ផង៕

បកប្រែដោយ Duy Hoan