leftcenterrightdel
លោករដ្ឋមន្រ្តី Ngo Xuan Lich ថ្លែងក្នុង​ជំ​នួប

 

ថ្លែងនៅក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សារព័ត៌មានយោធាគឺជាកម្លាំងស្នូលមួយនៃសារព័ត៌មានបដិវត្តន៍វៀតណាម។ សារព័ត៌មានយោធាតែងតែច្បាមជាប់នឹងការដឹកនាំរបស់បក្ស ដែល​ក្នុងនោះគឺក្រោមការបញ្ជាដោយផ្ទាល់នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារជាតិ និងការគ្រប់គ្រង និងការដឹកនាំរបស់អគ្គស្នងការដ្ឋាននយោបាយ។ សារព័ត៌មានយោធាបានខិតខំប្រឹងប្រែងជម្នះការលំបាកឲ្យមានភាពច្នៃប្រឌិតក្នុងការឃោសនាផ្សព្វផ្សាយ រួមចំណែកក្នុងជ័យជំនះរួមរបស់កងទ័ពទាំងមូល។ សារព័ត៌មានយោធាតែងតែប្រកាន់ខ្ជាប់ការតម្រង់ទិសនយោបាយ និងប្រតិបត្តិការដោយយោងលើគោលការណ៍ និងគោលបំណងរបស់កងទ័ព ឆ្លុះបញ្ចាំងដោយស្មោះត្រង់ និងឆាប់រហ័សលើគ្រប់ទិដ្ឋភាពទាំងអស់ក្នុងសង្គម ជាពិសេសសកម្មភាពយោធា និងការពារជាតិក្នុងកងទ័ពទាំងមូល។ សារព័ត៌មានយោធាតែងតែមានវត្តមាននៅកន្លែងកើតហេតុក្តៅគគុក កន្លែងដែលជួបការលំបាកដើម្បីផ្សព្វផ្សាយព័ត៌មាន។

leftcenterrightdel
លោករដ្ឋមន្រ្តី Ngo Xuan Lich ជួបសំ​ណេះ​សំ​ណាល​ជា​មួយ​កម្មាភិបាល និង​អ្នក​យក​ព័ត៌មាន​ នៃ​ទីភ្នាក់ងារសារព័ត៌មានយោធានានា

 

លោករដ្ឋមន្រ្តី Ngo Xuan Lich ជឿជាក់ថា ដោយមានការយល់ដឹងត្រឹមត្រូវ និងការអនុវត្តល្អនៃមុខងារនិងភារកិច្ចរបស់ខ្លួន សារព័ត៌មានយោធានឹងរួមចំណែកបង្កើតមតិសាធារណៈ បង្កើនកម្លាំងស្មារតីរបស់ប្រទេសជាតិ និងជម្រុញប្រទេសជាតិឱ្យមានស្ថិរភាព វិបុលភាព និងនិរន្តភាព ព្រមទាំងរួមចំណែកក្នុងការកសាងកងទ័ពបដិវត្តន៍ឲ្យមានរបៀបរៀបរយ ស្ទាត់ជំនាញ ឈានទៅរកភាពទំនើបតាមជំហាននីមួយៗ អនុវត្តប្រកបដោយជោគជ័យនូវរាល់​ភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនដែលប្រគល់ជូន៕

បកប្រែដោយ Duy Hoan