leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងលោក Chan Yeng Kit នៅកិច្ចសន្ទនា

នៅកិច្ចសន្ទនា ភាគីទាំងពីរបានពិភាក្សាលើបញ្ហាមួយចំនួនដូចជា៖ ស្ថានភាពសន្តិសុខនៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក, ដំណើរការនៃកិច្ចសហប្រតិបត្តិការនៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបណ្តាប្រទេសអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបណ្តាប្រទេសអាស៊ានបើកទូលាយ (ADMM+), ការវាយតម្លៃទៅលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិបន្ទាប់ពីកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-សិង្ហបុរី លើកទី៩ ហើយនិងបានឯកភាពគ្នាពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ព្រមទាំងភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបានក្នុងរយៈពេលកន្លងមក ជាពិសេស គឺការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ការជួបប្រាស្រ័យនាយទាហានវ័យក្មេង កិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជើងទឹក កងទ័ពជើងអាកាស ក៏ដូចជាការផ្លាស់ប្តូរព័ត៌មាន ពេទ្យយោធា និងកិច្ចសហការនៅវេទិការពហុភាគីនានាជាដើមផងដែរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

ក្នុងគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិឲ្យកាន់តែអភិវឌ្ឍប្រកបដោយស៊ីជម្រៅ នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពថា នឹងសហការ និងគាំទ្រគ្នាទៅវិញទៅមកនៅបណ្តាវេទិកាពហុភាគី ជាពិសេសនៅពេលដែលវៀតណាមជាប្រធានអាស៊ាននៅឆ្នាំ២០២០។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងលោក Chan Yeng Kit ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងលោក Chan Yeng Kit បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការក្នុងរយៈពេល ៣ ឆ្នាំ (២០១៩-២០២១) រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang