តាងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ទោ Tran Quang Phuong បានបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាអ្នកជិតខាង និងមិត្តភាពជាមួយប្រទេសចិន។ ក្នុងជំនួបទាំងឡាយ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាព និងយូរអង្វែងរវាងវៀតណាមនិងចិន រួមទាំងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ភាគីទាំងពីរមានការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងតំបន់នៃប្រទេសទាំងពីរ។ ទំនាក់ទំនងលើវិស័យការពារជាតិរវាងប្រទេសទាំងពីរក៏កំពុងរីកចម្រើនដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Tran Quang Phuong និងលោកវរសេនីយ៍ឯក Bu Duanhua ជូនអំណោយអានុស្សាវរីយ៍

លោកវរសេនីយ៍ឯក Bu Duanhua ចាត់ទុកថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Wei Fenghe រដ្ឋមន្រ្តីក្រសួងការពារជាតិចិនបានបង្កើតមូលដ្ឋានរឹងមាំសម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំងពីរ។ លោកក៏ជឿជាក់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃភាគីទាំងពីរនឹងអភិវឌ្ឍល្អប្រសើរផងដែរ៕

បកប្រែដោយ Thuy Anh