សព្វថ្ងៃនេះកិច្ចសហប្រតិបត្តិការការពារជាតិបន្តជាសសរស្តម្ភមួយនៃភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សហព័ន្ធរុស្ស៊ី ហើយនេះក៏ជាចំណុចលេចធ្លោមួយនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងបេឡារុស្សផងដែរ។

leftcenterrightdel

រដ្ឋមន្ដ្រីការពារប្រទេសវៀតណាមលោក Ngo Xuan Lich ជួបទ្វេភាគីជាមួយលោករដ្ឋមន្រ្តីការពារជាតិរុស្ស៊ី Sergei Shoigu នៅក្រៅកិច្ចប្រជុំសន្តិសុខសកលលោកលើកទី៧

 

កិច្ចសហប្រតិបត្តិការការពារជាតិជាសសរស្តម្ភមួយក្នុងទំនាក់ទំនងរវាងវៀតណាម និងរុស្ស៊ី

រួមជាមួយការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម និងសហព័ន្ធរុស្ស៊ី កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរបន្តត្រូវបានពង្រីក និងពង្រឹងទាំងទម្រង់ និងខ្លឹមសារអនុវត្ត។ ប្រទេសទាំងពីររក្សាយ៉ាងទៀងទាត់ និងប្រកបដោយប្រសិទ្ធភាពនូវប្រតិបត្ដិការនៃគណៈកម្មការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា យន្តការសន្ទនាយុទ្ធសាស្ត្រការពារជាតិថ្នាក់អនុរដ្ឋមន្រ្តីការពារជាតិ និងធ្វើការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺរាល់ដំណើរទស្សនកិច្ចជាន់ខ្ពស់។ នៅខែមករា ឆ្នាំ២០១៦ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម។ នៅឆ្នាំដដែលរដ្ឋមន្ត្រីការពារប្រទេសវៀតណាមលោក Ngo Xuan Lich ក៏បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីដើម្បីចូលរួមសន្និសីទសន្តិសុខអន្តរជាតិលើកទី៧ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ មេសា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨។

នៅក្នុងបណ្តាកិច្ចប្រជុំជាន់ខ្ពស់ដែលបានរៀបរាប់ខាងលើ រដ្ឋមន្ត្រីទាំងពីរបានព្រមព្រៀងគ្នាបង្កើនការចែករំលែកទស្សនៈអំពីរាល់បញ្ហាទាក់ទងនឹងការការពារជាតិ សន្តិសុខ ដែលភាគីទាំងពីរចាប់អារម្មណ៍ដូចគ្នា។ ភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពជាងនេះទៅទៀតក្នុងវិស័យសហប្រតិបត្តិការប្រពៃណី ដែលរួមទាំងកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធាដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក។ វៀតណាមគាំទ្រសហព័ន្ធរុស្ស៊ីក្នុងការពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ានជាពិសេសការចូលរួមយ៉ាងសកម្មរបស់រុស្ស៊ីក្នុងរាល់យន្តការសន្តិសុខតំបន់ខណៈដែលអាស៊ានដើរតួនាមជ្ឈភាព។

វៀតណាម និងរុស្ស៊ីក៏បានចុះហត្ថលេខាលើផែនការពង្រីកប្រព័ន្ធនៃកិច្ចសហប្រតិបត្តិការទ្វេភាគីសម្រាប់ឆ្នាំ ២០១៨-២០២០។ នេះគឺជាឯកសារមួយដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការយោធាដែលបានចុះហត្ថលេខា ក៏ដូចជាការកសាងផែនការសហប្រតិបត្តិការមួយសម្រាប់រយៈពេល ៣ ឆ្នាំ ដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងប្រសិទ្ធភាព។

ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូយោធាជាន់ខ្ពស់បានជួយពង្រឹងទំនុកចិត្តយុទ្ធសាស្ត្ររវាងកងទ័ពវៀតណាម និងសហព័ន្ធរុស្ស៊ី ហើយនេះជាមូលដ្ឋានគ្រឹះសម្រាប់ភាគីទាំងពីរអនុវត្តយ៉ាងប្រសិទ្ធភាពនូវរាល់កិច្ចសហប្រតិបត្តិការដូចជា៖ ការផ្លាស់ប្តូរទស្សនៈ ជាយុទ្ធសាស្ត្រ ការបណ្តុះបណ្តាលធនធានមនុស្ស ការបំពេញក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រភេទកងទ័ព (កងទ័ពជើងទឹក កងទ័ពអាកាសចរណ៍ កងទ័ពជាង កងទ័ពគីមីសាស្រ្ត។ល។) បច្ចេកទេសយោធា ការស្រាវជ្រាវវិទ្យាសាស្រ្តនៅក្នុងក្របខ័ណ្ឌនៃមជ្ឈមណ្ឌលត្រូពិចវៀតណាម - រុស្ស៊ី ការរក្សាសន្តិភាពនៃ អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការក្នុងវេទិកាពហុភាគីជាដើម។

ក្នុងបរិបទដែលប្រទេសទាំងពីរដែលរៀបចំឆ្នាំវៀតណាម-រុស្ស៊ី និង រុស្ស៊ី-វៀតណាម ឆ្នាំ ២០១៩-២០២០ សកម្មភាពផ្លាស់ប្តូរជាច្រើននឹងត្រូវបានអនុវត្ត។ វៀតណាមក៏បានអះអាងអំពីការចូលរួមរបស់ខ្លួននៅក្នុងរាល់សកម្មភាពពហុភាគីអន្តរជាតិដែលបានផ្តើម និងរៀបចំឡើងដោយក្រសួងការពារជាតិរុស្ស៊ីនៅឆ្នាំ២០១៩ ដូចជា Army Games 2019 ។

leftcenterrightdel
រដ្ឋមន្ដ្រីការពារប្រទេសវៀតណាមលោក Ngo Xuan Lich និងលោករដ្ឋមន្រ្តីការពារជាតិបេឡារុស្ស Ravkov Andrei Alekseevich ធ្វើជាសក្សីពិធីចុះហត្ថលេខាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាខែវិច្ឆិកា ឆ្នាំ២០១៨


ចំណុចសំខាន់ៗគួរឲ្យចាប់អារម្មណ៍នៃកិច្ចសហប្រតិបត្តិការការពារជាតិ

ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងមិត្តភាពប្រពៃណី និងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងបេឡារុស្សបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងវិស័យជាច្រើនដូចជានយោបាយ ការទូត ការការពារសន្តិសុខ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ដែលក្នុងនោះ កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិគឺជាចំណុចភ្លឺមួយគួរឲ្យចាប់អារម្មណ៍ក្នុងទំនាក់ទំនងទ្វេភាគី។

ចាប់តាំងពីក្រសួងការពារជាតិនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធា និងកិច្ចសន្យាក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលធនធានមនុស្ស (ឆ្នាំ២០០៩-២០១៩) កិច្ចសហប្រតិបត្តិការយោធាទ្វេភាគីនៅតែបន្តទទួលបានការយលចិត្តទុកដាក់ ការលើកកម្ពស់ និងសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើននៅក្នុងរាល់វិស័យនេះដូចជា៖ ការបណ្ដុះបណ្ដាលធនធានមនុស្ស ការឃោសនាផ្សព្វផ្សាយព័ត៌មាន ការផ្លាស់ប្តូរបទពិសោធន៍ឯកទេសខាងផ្នែកភ័ស្តុភារ ភូមិសាស្រ្តយោធា ការត្រួតពិនិត្យផ្នែកយោធា វិទ្យាសាស្រ្តយោធា។ល។ ជាពិសេសកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខារវាងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម និងអគ្គនាយកដ្ឋានកិច្ចការសតិអារម្មណ៍នៃសាធារណរដ្ឋបេឡារុស្ស ដែលបានចុះហត្ថលេខានៅខែមិថុនា ឆ្នាំ២០១២  និងការធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមរបស់លោកឧត្តមសេនីយ៍ត្រី Aleksandr Nikolaevich អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសតិអារម្មណ៍ នៃក្រសួងការពារជាតិបេឡារុស្សនាខែតុលា ឆ្នាំ២០១៤។ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនៃរដ្ឋមន្ត្រីការពារជាតិបេឡារុស្សលោក Ravkov Andrei Alekseevich នៅខែវិច្ឆិកា ឆ្នាំ២០១៨  ភាគីទាំងពីរបានព្រមព្រៀងគ្នានាពេលខាងមុខដើម្បីរក្សាការផ្លាស់ប្តូរគណៈប្រតិភូយោធានៅគ្រប់ជាន់ថ្នាក់ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងរាល់វិស័យដែលមានសក្តានុពល សមស្របទៅនឹងសមត្ថភាពនិងតម្រូវការរបស់ភាគីនីមួយៗដូចជាការផ្លាស់ប្តូរគណៈប្រតិភូ ការផ្លាស់ប្តូរបទពិសោធរវាងយោធានៃប្រទេសទាំងពីរ ការបណ្តុះបណ្តាល ការផ្សព្វផ្សាយផ្នែកយោធា វិទ្យាសាស្រ្តយោធា ការប្រកួតប្រជែងកីឡាមិត្តភាព។ ក្នុងឱកាសនោះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រយោធា និងផែនការផ្លាស់ប្តូរប្រតិភូនាឆ្នាំ២០១៩  រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

ដោយមានមូលដ្ឋានគ្រឹះនៃភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - រុស្ស៊ី និងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ វៀតណាម-បេឡារុស្ស យើងជឿជាក់ថាទំនាក់ទំនងការពារជាតិទ្វេភាគីរវាងវៀតណាម និងរុស្ស៊ី និងបេឡារុស្ស នឹងមានការរីកលូតលាស់យ៉ាងខ្លាំងក្លាកាន់តែទូលំទូលាយប្រកបដោយប្រសិទ្ធភាពស្របតាមអត្ថប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ និងដើម្បីសន្តិភាព និងស្ថិរភាពលើពិភពលោក និងនៅក្នុងតំបន់នីមួយៗ៕

បកប្រែដោយ Minh Trung