ការដែលវៀតណាមចាត់បញ្ជូននាវាលេខ 016-Quang Trung និងគណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាមចូលរួមហាត់សម ADMM+ ស្តីពីសន្តិសុខនាវាចរណ៍ និងចូលរួមពិព័រណ៍ IMDEX ឆ្នាំ២០១៩ នៅប្រទេសសិង្ហបុរីគឺដើម្បីអនុវត្តតាមទស្សនៈដឹកនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម - ក្រសួងការពារប្រទេស គោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋវៀតណាមស្តីពីការចូលរួមសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម និងការអនុវត្តកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ​នៃបណ្តាប្រទេស ADMM+ ក៏ដូចជាការអនុវត្តនូវទំនួលខុសត្រូវរបស់កងទ័ពជើងទឹកប្រជាជនវៀតណាមដែលក្នុង​នាម​ជាសមាជិកនៃកិច្ចប្រជុំមេបញ្ជាកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន (ANCM) ផងដែរ។

leftcenterrightdel
 
leftcenterrightdel
នាវាលេខ 016-Quang Trung បានចាកចេញពីកំពង់ផែយោធា Cam Ranh ទៅប្រទេសសិង្ហបុរី

ដំណើរទស្សនកិច្ចនេះក៏បានបង្ហាញពីការគាំទ្ររបស់ក្រសួងការពារប្រទេស និងកងទ័ពជើងទឹកប្រជាជនវៀតណាមចំពោះក្រសួងការពារជាតិ និងកងទ័ពជើងទឹកសិង្ហបុរីក្នុងការរៀបចំសកម្មភាព និងព្រឹត្តិការណ៍អន្តរជាតិនានា និងបានសម្តែងសុឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាមួយកងទ័ព និងកងទ័ពជើងទឹកសិង្ហបុរី ព្រមទាំង ពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពជាមួយកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន និងកងទ័ពជើងទឹកនៃបណ្តាប្រទេសក្នុងតំបន់។ ហើយ​នេះក៏ជាឱកាសសម្រាប់កងទ័ពជើងទឹកប្រជាជនវៀតណាមបន្តសិក្សារៀនសូត្រពីបទពិសោធន៏ និងត្រៀមរៀបចំសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃសកម្មភាពកិច្ចការបរទេសការពារជាតិជាច្រើនក្នុងឆ្នាំដែលវៀតណាមជាប្រធានអាស៊ានឆ្នាំ២០២០ ផងដែរ៕

បកប្រែដោយ Duy Hoan