leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួបលោក Patrick Leahy

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានជឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសមាជិកព្រឹទ្ធសភាអាមេរិកនឹងរួមចំណែកក្នុងការជម្រុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរបន្ថែមទៀត។ លោកបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិកកាន់តែអភិវឌ្ឍប្រកបដោយល្អប្រសើរ ដែលបានបង្ហាញតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្ដុះបណ្ដាល ការចែករំលែកបទពិសោធន៍ក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ និងជំនះផលវិបាកនៃសង្គ្រាម។ល។ លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់លោក Patrick Leahy ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យជំនះផលវិបាកនៃសង្គ្រាមរវាងប្រទេសទាំងពីរ។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់លើភាពជោគជ័យនៃគម្រោងបោសសម្អាតបរិស្ថានដែលទទួលរងបំពុលដោយសារធាតុ dioxin នៅព្រលានយន្តហោះ Da Nang និងស្នើឲ្យលោក Patrick Leahy បន្តរួមវិភាគទានក្នុងភាពជោគជ័យនៃគម្រោងបោសសម្អាតបរិស្ថានដែលទទួលរងបំពុលដោយសារធាតុ dioxin នៅព្រលានយន្តហោះ Bien Hoa នៅពេលខាងមុខ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ប្រគល់អំណោយជូនលោក Patrick Leahy

 

លោក Patrick Leahy បានសម្ដែងនូវក្តីសប្បាយរីករាយដោយបានវិលត្រឡប់មកវៀតណាមវិញ។ លោកបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូលើកនេះក្នុងគោលបំណងរួមវិភាគទានក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីអាមេរិក-វៀតណាម។ លោកបានអបអរសាទរចំពោះការសម្រេចជោគជ័យនៃគម្រោងបោសសម្អាតបរិស្ថានដែលទទួលរងបំពុលដោយសារធាតុ dioxin នៅព្រលានយន្តហោះ Da Nang ព្រមទាំងបញ្ជាក់ថា ក្នុងឋានៈរបស់ខ្លួន លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីធ្វើឲ្យគម្រោងនេះនៅព្រលានយន្តហោះ Bien Hoa ទទួលបានជោគជ័យ៕

បកប្រែដោយ Thuy Anh