មានប្រសាសន៍នៅពិធីបើកវគ្គបណ្តុះបណ្តាល លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងនថា វគ្គបណ្តុះបណ្តាលដោយមានការចូលរួមពីគ្រូបង្រៀន និងសិក្ខាកាមមកពីបណ្តាប្រទេស បាន​បញ្ជាក់ពីទំនាក់ទំនង កិច្ច​សហប្រតិបត្តិការពហុភាគីដ៏ល្អប្រសើររវាងវៀតណាម និងបណ្តាប្រទេសនៅលើពិភពលោក រួមទាំងកិច្ចសហប្រតិបត្តិការលើសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងថ្នាក់ដឹកនាំនាយកដ្ឋានរក្សាសន្តិភាពវៀតណាម ថតរូតជាអនុស្សាវរីយ៍ជាមួយគ្រូបង្រៀន និងសិក្ខាកាមទាំងឡាយ

ឯកអគ្គរដ្ឋទូតកាណាដា លោកស្រី Deborah Paul បានរំពឹងថា វគ្គបណ្តុះបណ្តាលលើកនេះនឹងបើកកាលានុវត្តភាពសម្រាប់​កិច្ចសហប្រ​តិ​បត្តិ​ការ​លើ​ការ​បណ្តុះបណ្តាលជាបន្តបន្ទាប់រវាងកាណាដា និងវៀតណាមនាពេលខាងមុខ។

វគ្គបណ្តុះបណ្តាលលើកនេះក្នុង​គោល​បំ​ណង​ផ្តល់នូវចំណេះដឹង វិធីសាស្ត្រ និងជំនាញវិជ្ជាជីវៈសម្រាប់​នាយទាហានរបស់វៀតណាម និងនាយ​ទា​ហាននៃ​បណ្តាប្រទេសជាដៃគូដែល​ចំណុះកម្មវិធីសហប្រតិបត្តិការលើ​ការ​បណ្តុះបណ្តាលយោធា ដើម្បីត្រៀមរៀបចំសម្រាប់​បំពេញភារកិច្ចនៅ​ឯគ្រាប់​ស្ថានបេសកកម្ម៕

បកប្រែដោយ Huyen Trang