leftcenterrightdel
លោក​ឧត្តមសេនីយ៍ឯក Pham Ngoc Minh និងគណៈប្រតិភូនៃក្រសួងការពារប្រ​ទេស​វៀតណាម​ទៅទស្សនាស្តង់នៅ LIMA 2019 

ក្រសួងការពារប្រទេសវៀតណាមបានចាត់បញ្ជូនគណៈប្រតិភូដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Pham Ngoc Minh អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមទៅចូលរួម LIMA 2019 តាមការអញ្ជើញរបស់ប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ី។ ក្នុងក្របខ័ណ្ឌ LIMA 2019 តំណាង របស់អង្គភាពនានា នៃគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ក៏បានចូលរួមក្នុងសកម្មភាពជាច្រើនរួមមាន៖ កិច្ចពិភាក្សាតុមូលនៃបណ្តាមេបញ្ជាការកងទ័ពជើងទឹក កិច្ចប្រជុំមេបញ្ជាការកងទ័ពអាកាស និងកិច្ចប្រជុំនាវាចរណ៍ជាតិជាដើម។

leftcenterrightdel
រដ្ឋមន្រ្តីក្រសួងការពារជាតិម៉ាឡេស៊ីលោក Mohamad Sabu ទស្សនាស្តង់ម្ហូបអាហារវៀត​ណាម នៅឯពិធីបុណ្យម្ហូបអាហារនិងវប្បធម៌ LIMA 2019

នាវាលេខ០១២ - Ly Thai To និងគណៈប្រតិភូបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានានៃក្របខ័ណ្ឌ LIMA 2019 រួមមាន៖ ពិធីព្យុហយាត្រា​នាវាចម្បាំងអន្តរជាតិ ការហាត់សមដោយប្រើកងកម្លាំងលើសមុទ្រ រួមជាមួយសកម្មភាពនានានៅខាងក្រៅដូចជា ការប្រកួតកីឡា និងពិធីម្ហូបអាហារ និងវប្បធម៌។ នាវាលេខ០១២ - Ly Thai To បានបំពេញល្អលើគ្រប់ភារកិច្ច រួមចំណែក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការមិត្តភាព ការយល់ដឹង និងទំនុកទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកនៃបណ្តាប្រទេស រួមចំណែកក្នុងការពង្រឹង និងថែរក្សាបរិយាកាសប្រកបដោយសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕

បកប្រែដោយ Duy Hoan