leftcenterrightdel
នាវា INS Kolkata ចូលចតនៅកំពង់ផែអន្តរជាតិ Cam Ranh

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបានប្រព្រឹត្តទៅនៅក្នុងបរិបទនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យរវាងវៀតណាម និងឥណ្ឌា ជាពិសេសទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។ នេះគឺជាសកម្មភាពជាក់ស្តែងមួយដើម្បីអនុវត្តកិច្ចព្រមព្រៀងនានារវាងថ្នាក់ដឹកនាំជាន់ខ្ពស់កងទ័ពនៃប្រទេសទាំងពីរ រួមចំណែកក្នុងការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីឲ្យកាន់តែស៊ីជម្រៅថែមទៀត ហើយនាំមកនូវលទ្ធផលជាក់ស្តែង។

leftcenterrightdel
ពិធីទទួលស្វាគមន៍នាវាកងទ័ពជើងទឹកឥណ្ឌានៅកំពង់ផែអន្តរជាតិ Cam Ranh
leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ក្រុមនាយទាហាន និងមេបញ្ជាការនាវា នឹងចូលជួបសម្តែងការគួរសមជាមួយគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa និងបញ្ជាការដ្ឋានតំបន់ទី ៤ កងទ័ពជើងទឹក ចូលរួមប្រកួតកីឡាជាមួយកម្មាភិបាល និងយុទ្ធជន នៃបញ្ជាការដ្ឋានតំបន់ទី ៤ កងទ័ពជើងទឹក ទៅទស្សនកិច្ចនៅវិទ្យាស្ថានកងទ័ពជើងទឹក។ បន្ទាប់ពីចាកចេញពីកំពង់ផែ នាវា២គ្រឿងនេះរបស់កងទ័ពជើងទឹកឥណ្ឌា នឹងចូលរួមហ្វឹកហ្វឺនជាមួយកងទ័ពជើងទឹកវៀតណាមអំពីការចល័ត ការចែករំលែកព័ត៌មាន និងការស្វែងរក ជួយសង្គ្រោះនៅសមុទ្រ៕

បកប្រែដោយ Duy Hoan