ក្នុងកិច្ចពិភាក្សា លោក Tran Duy Giang សម្ដែងនូវក្តីសប្បាយរីករាយចំពោះដំណើរទស្សនកិច្ចរបស់លោក Lee Jeong Keun និងគណៈប្រតិភូបញ្ជាការដ្ឋានភស្តុភារទ័ពជើងគោកកូរ៉េខាងត្បូងនៅវៀតណាម។ លោក Tran Duy Giang សង្កត់ធ្ងន់ថា វៀតណាមនិងកូរ៉េខាងត្បូងមានទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៩២ មកម៉្លេះ ឈរលើមូលដ្ឋាននេះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រូវបានបង្កើតឡើង។ ចាប់តាំងពីពេលបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តតាំងពីឆ្នាំ២០០៩មក កិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែអភិវឌ្ឍយ៉ាងស៊ីជម្រៅ និងនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យភស្តុភារ នាខែមិថុនាឆ្នាំ២០១៨ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងការពារជាតិទាំងពីរស្ដីពីការជួយឧបត្ថម្ភរភស្តុភារគ្នាទៅវិញទៅមកក្នុងសម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះមហន្តរាយ។ នេះគឺជាមូលដ្ឋានគ្រិះដើម្បីស្ថាប័ន និងអង្គភាពរបស់កងទ័ពនៃប្រទេសទាំងពីរអនុវត្តកិច្ចសហប្រតិបត្តិការ។ លោក Tran Duy Giang រំពឹងថា កិច្ចសហប្រតិបត្តិការលើវិស័យភស្តុភាររវាងកងទ័ពទាំងពីរនឹងកាន់តែស៊ីជម្រៅ និងជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ។

លោក Lee Jeong Keun ក៏បានបញ្ជាក់លើការអនុវត្តអនុស្សរណៈយោគយល់គ្នាស្ដីពីការជួយគាំទ្រភស្តុភារគ្នាទៅវិញទៅមកដែលចុះហត្ថលេខាដោយក្រសួងការពារជាតិទាំងពីរ។ នៅពេលខាងមុខនេះ បញ្ជាការដ្ឋានភស្តុភារទ័ពជើងគោកកូរ៉េខាងត្បូងស្នើឲ្យជម្រុញកិច្ចសហប្រតិបត្តិការ ជំនួយភស្តុភារ និងផ្តល់ឧបករណ៍ភស្តុភារឲ្យក្រសួងការពារប្រទេសវៀតណាម។

ភាគីទាំងពីរបានឯកភាពថា នៅពេលខាងមុខនេះ ភាគីទាំងពីរនឹងរក្សាការផ្លាស់ប្ដូរគណៈប្រតិភូ ផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍អំពីការរៀបចំធានានិងគ្រប់គ្រងភស្តុភារតាមតម្រូវការរបស់ភាគីនីមួយៗ៕

បកប្រែដោយ Thanh Cong