ដោយមានការអញ្ជើញចូលរួមពីថា្នក់ដឹកនាំយោធា អ្នកជំនាញ និងអ្នកប្រាជ្ញជាង៥០០នាក់ មកពី៧៤ប្រទេស និងអង្គការនានានៅលើពិភពលោកវេទិកា Xiangshan ប៉េកាំង លើកទី៨ ត្រូវបានគេចាត់ទុកថាជាវេទិការមានទំហំ និងវិសាលភាពកើនឡើងលើសពីឆ្នាំមុនៗ។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេស បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណមអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅវេទិកានេះ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀត​ណាម​ថ្លែង​ក្នុង​វេទិកា (រូប​ថត៖ vnanet.vn)

ថ្លែងទៅកាន់អ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជននៅខាងក្រៅវេទិកានេះ លោកឧត្តមសេនីយ៍ត្រី Vu Tien Trong ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិលើវិស័យការពារជាតិបានឲ្យដឹងថា វេទិកា Xiangshan ប៉េកាំង លើកទី៨ ក្រោមប្រធានបទ "ការកសាងទំនាក់ទំនងភាពជាដៃគូសន្តិសុខបែបថ្មី សម្រាប់សមភាព ការទុកចិត្តគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ គឺជាសារគន្លឹះរបស់ថ្នាក់ដឹកនាំចិន និងថ្នាក់ដឹកនាំក្រសួងការពារជាតិចិនសម្រាប់សហគមន៍អន្តរជាតិ។ លោកឧត្តមសេនីយ៍ត្រី Vu Tien Trong ឲ្យដឹងថា ក្នុងបរិបទដែលប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ក្នុងបញ្ហាសន្តិសុខសកល ទស្សនៈរបស់ចិនគឺថា សន្តិសុខរបស់ប្រទេសមួយពឹងផ្អែកលើបរិយាកាសល្អ និងយុទ្ធសាស្រ្តនៃបណ្តាប្រទេសនៅជុំវិញ ក៏ដូចជារបស់តំបន់ និងពិភពលោកដែរ។ ហេតុនេះហើយ ប្រធានបទដែលប្រទេសចិនបានលើកយកមកពិភាក្សានៅក្នុងវេទិការនេះ ត្រូវបានការទទួលយ៉ាងសកម្មពីសំណាក់បណ្តាប្រទេសជិតខាង និងតំបន់៕

បកប្រែដោយ Duy Hoan