ហាត់សមពិធីបើកវគ្គហ្វឹកហ្វឺន និងបំផុសចលនាប្រឡងប្រណាំងក្រោមប្រធានបទ "ពន្លឿនល្បឿន - ប្តេជ្ញាចិត្តយកឈ្នះ"
កប.អនឡាញ - នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញបានរៀនចំការហាត់សមពិធីបើកវគ្គហ្វឹកហ្វឺន ឆ្នាំ២០២៥ និងបំផុសចលនាប្រឡងប្រណាំងក្រោមប្រធានបទ "ពន្លឿនល្បឿន - ប្តេជ្ញាចិត្តយកឈ្នះ"។ លោកឧត្តមសេនីយ៍ទោ Truong Thien To អនុប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម បានត្រួតពិនិត្យការហាត់សម។
នៅឯការហាត់សម ក្នុងផែនពិធីការ និងផែនព្យុហយាត្រា មានការចូលរួមពីកងកម្លាំងនានានៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ បញ្ជាការដ្ឋានកងទ័ពព្រំដែនទីក្រុងហូជីមិញ និងនគរបាលទីក្រុងហូជីមិញ បានអនុវត្តពិធីគោរពទង់ជាតិ ដើរស្មើរ សម្តែងក្បាច់គុន និងខ្លឹមសារនានានៃពិធីបើកវគ្គហ្វឹកហ្វឺន។ លើសពីនេះ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញក៏បានតាំងបង្ហាញគំរូ ឧបករណ៍សិក្សា និងការកែលម្អបច្ចេកទេសក្នុងវិស័យការងារផ្សេងៗ។
ពិធីបើកវគ្គហ្វឹកហ្វឺន ឆ្នាំ ២០២៥ និងបំផុសចលនាប្រឡងប្រណាំង "ពន្លឿនល្បឿន - ប្តេជ្ញាយកឈ្នះ" ដែលរៀបចំដោយបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ផ្សាយផ្ទាល់តាមទូរទស្សន៍ទីក្រុងហូជីមិញ - HTV9 និងប៉ុស្តិ៍ទូរទស្សន៍ការពារជាតិវៀតណាម។
បកប្រែដោយ Duy Hoan