ក្រសួងការពារប្រទេសវៀតណាម រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៅខែវិច្ឆិកា ឆ្នាំ២០២៤
កប.អនឡាញ - នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ក្រសួងការពារប្រទេសវៀតណាមបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៅខែវិច្ឆិកា ឆ្នាំ២០២៤។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ។
នៅខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស កងទ័ពទាំងមូលបានរក្សាការត្រៀមខ្លួនជាប្រយុទ្ធ គ្រប់គ្រងយ៉ាងតឹងរ៉ឹងលើដែនអាកាស ដែនសមុទ្រ ព្រំដែន ធានាការបញ្ជូនសារ បំពេញតម្រូវការនៃភារកិច្ចដែលត្រូវបានប្រគល់ជូន ការពារអធិបតេយ្យភាពទឹកដីយ៉ាងរឹងមាំ សហការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅទូទាំងប្រទេស។ កសាងសេចក្តីព្រាងច្បាប់ ដើម្បីដាក់ជូនរដ្ឋសភាអនុម័តលើច្បាប់វិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ស្តីពីនាយទាហានកងទ័ពប្រជាជនវៀតណាម និងច្បាប់ស្តីពីការការពារដែនអាកាសដោយប្រជាជន បូកសរុបលទ្ធផលការងារនៅឆ្នាំ២០២៤ បង្កើតផែនការសម្រាប់ឆ្នាំ២០២៥។ល។
|
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងមតិក្នុងកិច្ចប្រជុំ |
ការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិទទួលបានជោគជ័យ។ ថ្នាក់ដឹកនាំក្រសួងការពារប្រទេសចូលរួម និងអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន រួមចំណែកយ៉ាងសកម្មក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋនៅប្រទេសនានា។ កងទ័ពទាំងមូលអនុវត្តល្អនូវច្បាប់ និងការប្រឆាំងអំពើពុករលួយ និងការខ្ជះខ្ជាយ។ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការរត់ពន្ធនៅតាមព្រំដែន សមុទ្រ និងកោះ ទទួលបានលទ្ធផលវិជ្ជមានជាច្រើន រួមចំណែករក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការពារជីវភាពប្រជាពលរដ្ឋប្រកបដោយសុខសន្តិភាព។
ថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានទទួលស្គាល់ និងកោតសរសើរចំពោះលទ្ធផលឆ្នើមរបស់កម្មាភិបាល យុទ្ធជនក្នុងកងទ័ពទាំងមូល ហើយស្នើឲ្យស្ថាប័ន និងអង្គភាពទាំងឡាយរក្សាការត្រៀមខ្លួនប្រយុទ្ធយ៉ាងតឹងរ៉ឹង វាយតម្លៃ និងព្យាករណ៍ស្ថានការណ៍ឲ្យបានត្រឹមត្រូវ ធ្វើសេនាធិការដោយទាន់ពេលវេលា និងដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាព ការពារអធិបតេយ្យភាពទឹកដីយ៉ាងរឹងមាំ សហការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅទូទាំងប្រទេស។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចរបស់ក្រសួងការពារប្រទេសស្រាវជ្រាវ និងត្រៀមរៀបចំខ្លឹមសារនៃសន្និសីទយោធានិងនយោបាយនៃកងទ័ពទាំងមូល និងបូកសរុបលទ្ធផលការងារនៅឆ្នាំ២០២៤ ដឹកនាំការបង្វឹកបង្ហាត់ប្រកបដោយគុណភាពនិងសុវត្ថិភាព ពង្រឹងការគ្រប់គ្រងនិងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវការស្វែងរកនិងជួយសង្គ្រោះ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៅតាមខ្សែបន្ទាត់ព្រំដែន។ល។
គណៈកម្មាធិការបក្ស និងមេបញ្ជាការនៃស្ថាប័ន និងអង្គភាពនានាក្នុងកងទ័ពទាំងមូល បន្តធ្វើឲ្យល្អនូវការអប់រំនយោបាយ ការផ្សព្វផ្សាយយ៉ាងសកម្ម ត្រៀមរៀបចំយ៉ាងឧឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៤៤ / ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤) ខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល យកចិត្តទុកដាក់លើការចលនាមហាជន សកម្មភាពតបស្នងសងគុណ ពិព័រណ៍ការពារជាតិអន្តរជាតិ ឆ្នាំ២០២៤៕
បកប្រែដោយ Thuy Anh