សកម្មភាពជាច្រើនដើម្បីអបអរសាទរទិវាគ្រូបង្រៀនវៀតណាម
កប.អនឡាញ - នាថ្ងៃទី១៩ ខែវិច្ឆិកា លោកឧត្តមសេនីយ៍ត្រី Pham Truong Son អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានដឹកនាំក្រុមបេសកកម្ម អញ្ជើញមកសួរសុខទុក្ខ និងអបអរសាទរសាលានាយទាហានកងទ័ពជើងគោកទី២ ក្នុងឱកាសរំលឹកខួបទិវាគ្រូបង្រៀនវៀតណាម។
លោកឧត្តមសេនីយ៍ត្រី Pham Truong Son បានអបអរសាទរចំពោះលោកគ្រូ អ្នកគ្រូ និងអ្នកគ្រប់គ្រងអប់រំនៃសាលានាយទាហានកងទ័ពជើងគោកទី២ ព្រមទាំងសង្កត់ធ្ងន់ថា៖ បដិវត្តន៍ឧស្សាហកម្មលើកទី៤ បានជះឥទ្ធិពលយ៉ាងខ្លាំងលើវិស័យជាច្រើន រួមទាំងការអប់រំ និងការបណ្តុះបណ្តាល ដែលទាមទារឱ្យសាលារៀនត្រូវបន្តយកចិត្តទុកដាក់លើការផ្លាស់ថ្មីវិធីសាស្រ្តបង្រៀន និងការរៀន ដើម្បីធានាបាននូវភាពជាក់ស្តែង បន្តអនុវត្តតាមតម្រូវការជាក់ស្តែងនៅអង្គភាពមូលដ្ឋាន ដើម្បីកែសម្រួលខ្លឹមសារ និងវិធីសាស្រ្តបង្រៀន។ លោកឧត្តមសេនីយ៍ត្រី Pham Truong Son បានស្នើឲ្យសាលារៀនផ្សព្វផ្សាយយ៉ាងសកម្មនូវសេចក្តីណែនាំ និងសេចក្តីសម្រេចចិត្តរបស់បក្ស គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសស្តីពីការអប់រំ និងបណ្តុះបណ្តាលក្នុងស្ថានភាពថ្មី។ល។
    |
 |
លោកឧត្តមសេនីយ៍ត្រី Pham Truong Son អបអរសាទរសាលានាយទាហានកងទ័ពជើងគោកទី២ |
ក្នុងឱកាសនេះ គណៈកម្មាធិការបក្ស និងគណៈនាយកសាលា បានលើកសរសើរកម្មាភិបាល គ្រូបង្រៀនឆ្នើមចំនួន ២៨ នាក់ ព្រមទាំងប្រគល់ប័ណ្ណគ្រូបង្រៀនល្អដល់គ្រូបង្រៀនចំនួន ១០០ នាក់។
* នាពេលថ្មីៗនេះ វិទ្យាស្ថានកងទ័ពជើងគោក បានរៀបចំពិធីជួបសំណេះសំណាលអបអរសាទរទិវាគ្រូបង្រៀនវៀតណាម។ នៅឆ្នាំសិក្សា ២០២២-២០២៣ ថ្វីត្បិតតែនៅមានការលំបាកច្រើនក៏ដោយ ក៏វិទ្យាស្ថានកងទ័ពជើងគោកតែងតែរួបរួមសាមគ្គី មានភាពច្នៃប្រឌិត សម្រេចគ្រប់ភារកិច្ចដោយជោគជ័យ ព្រមទាំងផ្តោតលើការផ្លាស់ថ្មី និងបង្កើតកម្មវិធីបណ្តុះបណ្តាល ជំរុញការអនុវត្តវិធីសាស្រ្តបង្រៀនវិជ្ជមាន និងទំនើប អនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការហ្វឹកហាត់។
* ក្នុងពិធីជួបសំណេះសំណាលអបអរសាទរទិវាគ្រូបង្រៀនវៀតណាម ថ្នាក់ដឹកនាំសាលានាយទាហានបញ្ជូនសារបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគុណបំណាច់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំសាលាគ្រប់ជំនាន់ក្នុងបុព្វហេតុអប់រំ និងបណ្តុះបណ្តាល ព្រមទាំងបញ្ជាក់ថា៖ បច្ចុប្បន្ននេះ គ្រូបង្រៀនវ័យក្មេងជាច្រើនរបស់សាលាបានបង្ហាញពីសមត្ថភាពដ៏ល្អក្នុងការបង្រៀន និងការស្រាវជ្រាវវិទ្យាសាស្ត្រ។ អ្នកគ្រប់គ្រងការអប់រំ បានលើកកំពស់តួនាទី និងទំនួលខុសត្រូវរបស់ពួកគេក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល។
* នាពេលថ្មីៗនេះ វិទ្យាស្ថានពេទ្យយោធា បានរៀបចំពិធីជួបសំណេះសំណាលអបអរសាទរទិវាគ្រូបង្រៀនវៀតណាម និងកិច្ចប្រជុំបណ្តុះបណ្តាលវេជ្ជសាស្ត្រ និងឱសថប្រចាំឆ្នាំ លើកទី១២ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ លើកកំពស់គុណភាពគ្រូបង្រៀន និងអ្នកគ្រប់គ្រងការអប់រំ។ នៅក្នុងកិច្ចប្រជុំ ប្រតិភូបានធ្វើបទបង្ហាញជាច្រើនជាមួយនឹងចំណេះដឹងខ្ពស់ ដែលផ្សារភ្ជាប់នឹងស្ថានភាពជាក់ស្តែង នៃការបណ្តុះបណ្តាល និងការអនុវត្តផ្នែកវេជ្ជសាស្រ្ត។
ជាមួយគ្នានេះ ប្រតិភូបានលើកឡើងគោលនយោបាយ និងវិធានការគាំទ្រគ្រូបង្រៀន និងអ្នកគ្រប់គ្រងអប់រំ។ល។ វិទ្យាស្ថានពេទ្យយោធា ក៏បានចេញផែនការអនុវត្តគម្រោង “កសាងជួរគ្រូបង្រៀន អ្នកគ្រប់គ្រងការអប់រំ នៅវិទ្យាស្ថានពេទ្យយោធា ដំណាក់កាល ២០២៣-២០៣០ និងឆ្នាំបន្តបន្ទាប់" ដោយមានគោលដៅកសាងជួរគ្រូបង្រៀន និងអ្នកគ្រប់គ្រង ធានាបាននូវគុណភាព ឆ្លើយតបនឹងតម្រូវការនៃការផ្លាស់ថ្មី និងទូលំទូលាយក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល។ល។
*ក្នុងពិធីជួបសំណេះសំណាលអបអរសាទរទិវាគ្រូបង្រៀនវៀតណាម ថ្នាក់ដឹកនាំសាលាយោធានៃយោធភូមិភាគទី២ បានសង្កត់ធ្ងន់ថា៖ នៅឆ្នាំ២០២៣ ទោះបីជាមានស្ថានភាពលំបាកជាច្រើន និងតម្រូវការការងារខ្ពស់កាន់តែខ្លាំងឡើងក៏ដោយ ក៏ជួរគ្រូបង្រៀន និងកម្មាភិបាលគ្រប់គ្រងការអប់រំរបស់សាលាបានលើកកម្ពស់ប្រពៃណី ជំនះការលំបាក មានភាពសកម្ម ច្នៃប្រឌិត ប្រឡងប្រណាំងបង្រៀនល្អ រៀនល្អ សម្រេចបានសមិទ្ធិផលល្អៗជាច្រើន រួមចំណែកក្នុងការអនុវត្តភារកិច្ចនយោបាយប្រកបដោយជោគជ័យ៕
បកប្រែដោយ Huyen Trang