បិទបញ្ចប់នូវឆ្នាំចាស់ ជាឆ្នាំដែលពោរពេញទៅដោយការលំបាកឧបសគ្គ ពោលគឺប្រទេសយើងទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 ផង និងបន្តអភិវឌ្ឍសេដ្ឋកិច្ចផង។ ឆ្នាំនេះក៏ជាឆ្នាំដែលកត់សម្គាល់នូវពេលវេលាប្រវត្តិសាស្ត្រដ៏គួរឱ្យចងចាំជាច្រើនបន្ទាប់ពីរយៈពេលពីរឆ្នាំ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលពន្លឿនការសម្រេចនូវគោលដៅដែលបានកំណត់ដោយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស។ អាស្រ័យហេតុនេះ ទឹកចិត្តប្រជាជនគ្រប់រូបប្រៀបដូចគ្នាតែមួយពោរពេញដោយមោទនភាព ដូចគ្នានឹងការអះអាងរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស គឺ “ដោយភាពរាបទាបបំផុត យើងនៅតែអាចនិយាយបានថា៖ ប្រទេសរបស់យើងមិនដែលមានបុព្វហេតុ សក្តានុពល តួនាទី និងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះឡើយ”។

leftcenterrightdel
រូបភាពជាឧទាហរណ៍

ជាការពិតណាស់ កាន់តែស្ថិតនៅក្នុងគ្រាលំបាក ភាពអង់អាចក្លាហាន និងប្រាជ្ញារបស់បក្សយើងកាន់តែភ្លឺស្វាង។ កម្លាំងនៃសាមគ្គីភាព ឯកភាពជាតិ និងគំនិតច្នៃប្រឌិតរបស់ប្រជាជនវៀតណាមត្រូវបានបញ្ជាក់បន្ថែម។ វាពិតជាគួរឱ្យកោតសរសើរដែលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមត្រូវបានស្តារឡើងវិញ និងឈានទៅរកភាពរីកចម្រើនមួយដែលត្រូវបានទទួលស្គាល់ថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលនៅតែអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងបង្កើនតំលៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២២ ក្នុងអត្រាខ្ពស់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍! ទន្ទឹមនឹងនោះ វិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេសត្រូវបានពង្រឹង រួមចំណែកការពារយ៉ាងរឹងមាំមាតុភូមិសង្គមនិយមវៀតណាម។ វៀតណាមក៏ត្រូវបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ បានរួមចំណែកជាវិជ្ជមានជាច្រើនដល់វឌ្ឍនភាពនៃមនុស្សជាតិ និងសហគមន៍អន្តរជាតិ ... ជាពិសេសគឺជាមួយនឹងគោលការណ៍ គោលនយោបាយដ៏ឈ្លាសវៃ ជាពិសេសគោលនយោបាយសន្តិសុខសង្គមបានធ្វើឱ្យប្រសើរឡើងជាបណ្តើរៗនូវគុណភាពនៃជីវិតប្រជាជនវៀតណាម។ ព្រឹត្តិការណ៍វប្បធម៌ កីឡា និងកម្សាន្តទ្រង់ទ្រាយធំជាច្រើន ជាពិសេសស៊ីហ្គេមលើកទី៣១ បានប្រព្រឹត្តទៅដោយជោគជ័យ។

សមិទ្ធផលក្នុងឆ្នាំកន្លងមកមានសារៈសំខាន់ណាស់។ វាគឺជាលទ្ធផលនៃឯកភាពជាតិរបស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងការគាំទ្រពីមិត្តភក្តិមកពីគ្រប់ទិសទីលើពិភពលោក។ កាន់តែលំបាក បក្សយើងកាន់តែរំលេចភាពក្លាហាន ភាពវៃឆ្លាត និងចក្ខុវិស័យទូលំទូលាយ។ ជួរកម្មាភិបាល និងសមាជិកបក្សកាន់តែសម្បូរទៅដោយសេចក្តីស្រឡាញ់មាតុភូមិ ជនរួមជាតិ ការខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រឌិត ការលះបង់ដើម្បីប្រយោជន៍រួម។ ជាពិសេស សមិទ្ធិផលនៃការកសាង និងកែទម្រង់បក្សបានក្លាយទៅជាប្រភពកម្លាំងចិត្តដ៏ធំធេង ផ្តួចផ្តើមនូវជ័យជំនះទាំងអស់; ជួយប្រវត្តិសាស្ត្រឱ្យយល់ពីការពិតដែលមិនផ្លាស់ប្តូរបានជាដាច់ខាត៖ ការកសាងបក្សគឺជាឫសគល់នៃអ្វីៗទាំងអស់ ហើយជាកិច្ចការសំខាន់នៃគន្លឹះ។

អាស្រ័យហេតុនេះ ប្រជាជនយើងកាន់តែជឿជាក់លើតួនាទីដឹកនាំរបស់បក្ស។ តាមរយៈបដិវត្តន៍ជាក់ស្តែង ប្រជាជនបានអនុវត្តនូវសាមគ្គីភាពដ៏អស្ចារ្យទាំងក្នុង និងក្រៅប្រទេសដោយស្មោះស្ម័គ្រដោយស្មារតីមនុស្សធម៌ដ៏ជ្រាលជ្រៅ និងសីលធម៌ប្រពៃណីដ៏ស្រស់បំព្រងដែលបានប្រមូលផ្តុំពីរាប់ពាន់ជំនាន់។ វាជាប្រភពកម្លាំងដ៏អស្ចារ្យក្នុងការជួយវៀតណាមជំនះការលំបាកនិងពុះពារយ៉ាងមុតមាំ។

រួមជាមួយបក្សទាំងមូល ប្រជាជនទាំងមូល គណៈកម្មាធិការបក្សកងទ័ពទាំងមូលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន។ បន្តប្រពៃណីវីរភាពជាង៧៨ឆ្នាំ រួមជាមួយនឹងមេរៀន និងបទពិសោធន៍យ៉ាងជ្រាលជ្រៅ កងទ័ពប្រជាជនវៀតណាមបន្តបញ្ជាក់យ៉ាងច្បាស់នូវតួនាទី មុខងារ និងភារកិច្ចរបស់កងទ័ព សក្តិសមជាកម្លាំងនយោបាយ ជាកម្លាំងប្រយុទ្ធដ៏ស្មោះត្រង់ និងគួរឱ្យទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជន បំពេញបេសកកម្ម និងដើរតួនាទីយ៉ាងសំខាន់ក្នុងបុព្វហេតុការពារជាតិ រក្សាបាននូវបរិយាកាសសន្តិភាព និងស្ថិរភាព បម្រើដល់ដំណើរការផ្លាស់ប្តូរជាតិ។

ឈានចូលឆ្នាំ២០២៣ ប្រទេស និងបុព្វហេតុបដិវត្តន៍របស់យើងបន្តប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមថ្មីៗជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ យើងពិតជាមានមោទនភាពដោយមានបក្សដ៏រុងរឿងដឹកនាំ ណែនាំផ្លូវឆ្ពោះទៅរកជាតិមួយប្រកបដោយវីរភាព រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃជាមួយនឹងសេចក្តីប្រាថ្នាប្រទេសជាតិកាន់តែខ្លាំងក្លា ហើយប្រាកដណាស់ថា គ្មានឧបសគ្គណាមួយអាចរារាំងយើងមិនឱ្យឈានទៅមុខបានទេ!

ក្តីជឿជាក់លើជ័យជំនះកាន់តែរឹងមាំខណៈពេលដែលបក្សបានទាញមេរៀនដ៏មានតម្លៃក្នុងដំណើរការបញ្ជាទូកបដិវត្តន៍ឱ្យជំនះលើគ្រប់ឧបសគ្គ ចាប់យកឱកាស និងបង្កើតសមិទ្ធផលថ្មីៗ ទោះបីក្នុងគ្រាលំបាកបំផុតក៏ដោយ។ នោះហើយជាមេរៀននៃ "មុន និងក្រោយមិនងាករេ"។ នោះហើយជាភាពចាស់ទុំ និងការរីកចម្រើនរបស់កម្មាភិបាលបន្ទាប់ពីឆ្លងជំហានជាច្រើននៃការខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាល ការកែលម្អ។ល។ ហ៊ានទទួលខុសត្រូវចំពោះប្រយោជន៍រួម។

កិត្យានិភាព និងអំណាចរបស់ប្រទេសត្រូវបានបញ្ជាក់។ ជាងនេះទៅទៀត បក្សរបស់យើងបានគូសមាគ៌ាដ៏ភ្លឺស្វាងមួយជាមួយនឹងប្រព័ន្ធគោលការណ៍ណែនាំដ៏ទូលំទូលាយ ជំរុញយ៉ាងខ្លាំងក្លានូវបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មរបស់ប្រទេស នាំឱ្យការងារផ្លាស់ថ្មីឡើងដល់កម្រិតថ្មីមួយជាមួយនឹងការសម្រេចបាននូវផែនការមេជាតិដំណាក់កាលឆ្នាំ ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០; ការកំណត់ផ្លូវ និងជំហាននៃតំបន់សេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេស។

ឆ្នាំ ២០២៣ គឺជាឆ្នាំទី ៣ នៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១១ នៃគណៈកម្មាធិការបក្សកងទ័ព។ ប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់វីរភាពរបស់កងទ័ព កម្មាភិបាល និងយោធិននៃកងទ័ពទាំងមូលបន្តការរួមចំណែកដ៏សក្តិសម និងអនុវត្តជោគជ័យក្នុងបុព្វហេតុការពារជាតិក្នុងស្ថានភាពថ្មី រួមចំណែករក្សាបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីអភិវឌ្ឍប្រទេសជាតិ។ គណៈកម្មាធិការបក្សកងទ័ពបានផ្តោតទៅលើការធ្វើឲ្យល្អឥតខ្ចោះនូវយន្តការដឹកនាំ អនុវត្តយ៉ាងខ្លាំងក្លានូវសេចក្តីសម្រេចចិត្តតាមប្រធានបទរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិមស្តីពីការលើកកំពស់គុណសម្បតិ្តរបស់កងទ័ពអ៊ំហូ ប្រយុទ្ធប្រឆាំងនឹងបុគ្គលនិយមក្នុងស្ថានភាពថ្មី កសាងកងទ័ពដ៏រឹងមាំគ្រប់ជ្រុងជ្រោយ ជាដំបូងគឺពង្រឹងផ្នែកនយោបាយ។ ដល់ឆ្នាំ ២០២៥ ជាមូលដ្ឋានកសាងទ័ពប្រកបដោយភាពចំណាន បង្រួម និងរឹងមាំ បង្កើតមូលដ្ឋានរឹងមាំ ខិតខំកសាងកងទ័ពប្រជាជនបដិវត្តន៍ មានរបៀបរៀបរយ ចំណាន និងទំនើបនៅឆ្នាំ ២០៣០៕

បកប្រែដោយ Minh Trung