ពិធីប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋស្ដីពីការបញ្ជូននាយទាហានទៅបំពេញភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
កប.អនឡាញ - នារសៀលថ្ងៃទី២៦ ខែកញ្ញា ក្រសួងការពារប្រទេសវៀតណាម បានរៀបចំពិធីប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ ស្ដីពីការទៅបំពេញភារកិច្ចរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូងជូនលោកវរសេនីយ៍ត្រី Bui Van Nhung។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ប្រធានគណៈកម្មការដឹកនាំនៃក្រសួងការពារប្រទេសទទួលបន្ទុកការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។