កងពលលេខ១៥ បានផ្តោតលើការបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹង វិទ្យាសាស្ត្រ-បច្ចេកទេស និងជំនាញការងារសម្រាប់ជនជាតិភាគតិចក្នុងមូលដ្ឋាន បញ្ជូនកម្មាភិបាលបច្ចេកទេសចុះភូមិ ឃុំនីមួយៗ ដើម្បីណែនាំអំពីការប្រើបច្ចេកទេសក្នុងការធ្វើស្រែចំការ ជូនដើមទុន និងពូជ ជួយប្រជាពលរដ្ឋអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ល។

leftcenterrightdel
កម្មាភិបាលនៃកងពលលេខ ១៥ ចែករំលែបទពិសោធន៍ក្នុងការផលិត និងការការពារភូមិជាមួយព្រឹទ្ធាចារ្យភូមិនៅតំបន់ព្រំដែនខេត្ត Gia Lai

នាពេលបច្ចុប្បន្ន គ្រួសារជាច្រើនមានប្រាក់ចំណូលរាប់សិបលានដុងក្នុងមួយខែ អត្រាគ្រួសារក្រីក្រនៅក្នុងមូលដ្ឋាន បានថយចុះពី ៦០% នៅត្រឹមជាង ១០%។ មកទល់នឹងពេលនេះ ចំនួនជនជាតិភាគតិចធ្វើការក្នុងកងពលបានកើនឡើងដល់ទៅ ៥២% នៃចំនួនកម្មករ ហើយគ្រួសារជនជាតិភាគតិចបានទទួលជាង ៧០% នៃដីដាំដំណាំរបស់កងពលសម្រាប់ដាំដុះដំណាំ៕

បកប្រែដោយ Thuy Anh