នៅក្នុងជំនួប លោកឧត្តមនាវីត្រី Pham Nhu Xuan បានឧទ្ទេសនាមអំពីប្រពៃណីដ៏រុងរឿងរបស់កងទ័ពជើងទឹកប្រជាជន​វៀត​ណាម។ លោកឧត្តមនាវីត្រី Pham Nhu Xuan បានលើកឡើងអំពីប្រពៃណីនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស និងរដ្ឋទាំងពីរដូចជា នយោបាយ វប្បធម៌ វិទ្យាសាស្ត្រ-បច្ចេកទេស និងសន្តិសុខ-ការពារជាតិ…។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ baohaiquan.vn)

លោកឧត្តមនាវីត្រី Pham Nhu Xuan បានអះអាងថា៖ ដំណើរទស្សនៈកិច្ចលើកនេះ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការល្អប្រសើរ ហើយជាសកម្មភាពដ៏មានអត្ថន័យក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី ៥ កញ្ញា ១៩៦២- ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២) និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ (ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ១៩៧៧ - ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២)។

លោកឧត្តមសេនីយ៍ត្រី Sivay Mayphone បានថ្លែងអំណរគុណចំពោះការទទួលយ៉ាងកក់ក្ដៅពីបញ្ជាការដ្ឋានកងទ័ពជើងទឹកវៀត​ណាម​។ លោកឧត្តមសេនីយ៍ត្រី Sivay Mayphone ក៏បានជម្រាបជូនអំពីលទ្ធផលនៃកិច្ចប្រជុំជាមួយអយ្យការនិងតុលាការយោធាកងទ័ពជើងទឹកវៀតណាម  ព្រមទាំងលោកឧត្តមសេនីយ៍ត្រី Sivay Mayphone បានបញ្ជាក់ថា រាល់បញ្ហាដែលបាន​យកមកពិភាក្សាដោយភាគីទាំងពីរនឹងក្លាយជាបទពិសោធន៍ដ៏មានតម្លៃក្នុងការកសាងច្បាប់យោធារបស់កងទ័ព​ឡាវ​៕

បកប្រែដោយ Pham Diep