leftcenterrightdel
សមាជិកនៃក្រុមវិស្វកម្មលេខ ១ ទទួលស្វាគមន៍លោកឧត្តមសេនីយ៍ត្រី Benjamin Olufemi Sawyerr

លោកឧត្តមសេនីយ៍ត្រី Benjamin Olufemi Sawyerr បានវាយតំលៃខ្ពស់ចំពោះសមត្ថភាព កម្រិតវិជ្ជាជំនាញ ស្មារតីទទួលខុសត្រូវនិងការខិតខំប្រឹងប្រែងក្នុងការអនុវត្តភារកិច្ចរបស់ក្រុមវិស្វកម្មវៀតណាមក្នុងរយៈពេលកន្លងមក។ លោកឧត្តមសេនីយ៍ត្រី Benjamin Olufemi Sawyerr បានឲ្យដឹងថា ចាប់ពីពេលបំពេញបេសកកម្ម ក្រុមវិស្វកម្មវៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងដោយក្រុមបានបំពេញភារកិច្ចលំបាកជាច្រើន។

ការដែលក្រុមវិស្វកម្មវៀតណាមបំពេញភារកិច្ចមានអត្ថន័យខ្លាំងណាស់ចំពោះការអនុវត្តភារកិច្ចរបស់បេសកកម្មនៅក្នុងតំបន់ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ មេបញ្ជាការបេសកកម្មជឿជាក់ថា ក្រុមវិស្វកម្មវៀតណាមនឹងជំនះការលំបាក ដើម្បីអនុវត្តនិងបំពេញភារកិច្ចរួមរបស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Pham Diep