leftcenterrightdel
ប្រតិភូជាតិ និងអន្តរជាតិ រួមទាំងសិក្ខាកាមនៅពិធីបើកវគ្គហ្វឹកហ្វឺន

ក្នុងរយៈពេល ៣ សប្តាហ៍ វគ្គហ្វឹកហ្វឺននេះបានផ្តល់ចំណេះដឹងជាមូលដ្ឋានលើប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ វិធីសាស្រ្ត និងជំនាញវិជ្ជាជីវៈលើបេសកកម្មសង្កេតការណ៍យោធាសម្រាប់សិក្ខាកាមចំនួន ៦ នាក់មកពីប្រទេសម៉ុងហ្គោលី នេប៉ាល់ ស្រីលង្កា និងសិក្ខាកាមចំនួន ២២ នាក់មកពីស្ថាប័ន និងអង្គភាពនៃក្រសួងការពារប្រទេសវៀតណាម។ ទន្ទឹមនឹងខ្លឹមសារទ្រឹស្តី សិក្ខាកាមនឹងអនុវត្តជំនាញជាអ្នកសង្កេតការណ៍យោធារបស់អង្គការសហប្រជាជាតិ តាមរយៈការដោះស្រាយស្ថានការណ៍ ក៏ដូចជាអនុវត្ដតាមសេណារីយ៉ូដែលប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវគ្គហ្វឹកហ្វឺនអំពីរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

លើសពីនេះ វគ្គហ្វឹកហ្វឺនថែមទាំងរួមចំណែកក្នុងការដកបទពិសោធន៍ លើកកំពស់សមត្ថភាពជំនាញវិជ្ជាជីវៈក្នុងការរៀបចំវគ្គហ្វឹកហ្វឺនអន្តរជាតិ បង្កើនគ្រូបង្រៀនស្តីពីការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ តាមរយៈនោះសំដៅសម្រេចបានគោលដៅកសាងមូលដ្ឋានហ្វឹកហ្វឺនរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរបស់វៀតណាមតាមស្តង់ដារតំបន់ និងអន្តរជាតិ ព្រមទាំងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការរៀបចំវគ្គហ្វឹកហ្វឺនដែលត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ៕

បកប្រែដោយ Pham Diep