នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព និងប្រពៃណីរវាងប្រទេសទាំងពីរនិងកងទ័ពទាំងពីរ។ ឥណ្ឌាតែងតែជាមិត្តដ៏គួរឱ្យទុកចិត្ត និងជិតស្និទ្ធរបស់វៀតណាម។ ទំនាក់ទំនងការពារជាតិទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាព។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបលោក Pranay Verma ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពឥណ្ឌាប្រចាំវៀតណាម

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការរួមចំណែកយ៉ាងសកម្មរបស់លោកឯកអគ្គរដ្ឋទូតក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រពៃណីលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយជឿជាក់ថា ក្នុងមុខតំណែងថ្មី លោកឯកអគ្គរដ្ឋទូតនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។

ទទួលជួបអនុព័ន្ធយោធាឥណ្ឌាទាំងចាស់និងថ្មី ចូលជួបសម្តែងការគួរសមនោះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់លោកវរសេនីយ៍ឯក Varadan Kumar ក្នុងឋានៈជាអនុព័ន្ធយោធាឥណ្ឌាប្រចាំវៀតណាមក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនិយាយរួម និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិយាយដោយឡែកក្នុងអាណត្ដិរបស់ខ្លួន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងប្រតិភូថតរូបជាអនុស្សាវរីយ៍

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ក៏ដោយក៏ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរត្រូវបានពង្រីកឥតឈប់ឈរ និងសម្រេចបានលទ្ធផលវិជ្ជមាននិងលេចធ្លោជាច្រើន។ ភាគីទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការទាំងឡាយដែលបានចុះហត្ថលេខា និងដំណើរការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការថ្មី រួមទាំងមានសេចក្តីថ្លែងការណ៍រួមស្ដីពីទំនាក់ទំនងភាពជាដៃគូការពារជាតិវៀតណាម-ឥណ្ឌាដល់ឆ្នាំ ២០៣០។

អបអរសាទរលោកវរសេនីយ៍ឯក Dheeraj Kotwal កាន់មុខតំណែងជាអនុព័ន្ធយោធាឥណ្ឌាប្រចាំវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អនុព័ន្ធយោធាឥណ្ឌាបំពេញបេសកកម្មការទូតល្អ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរនិងកងទ័ពទាំងពីរ៕

បកប្រែដោយ Thanh Cong