តាងនាមនាយទាហាន កម្មាភិបាល បុគ្គលិក និងយោធិនទាំងអស់នៃរោងភាពយន្តកងទ័ពប្រជាជន លោកវរសេនីយ៍ឯក Pham Tien Cuong នាយករោងភាពយន្តបានសម្តែងនូវសេចក្តីរំភើបរីករាយដោយបានស្វាគមន៍ទទួលចំពោះលោករដ្ឋមន្រ្តីក្រសួងការពារប្រទេស មកសួរសុខទុក្ខ លើកទឹកចិត្ត និងធ្វើការជាមួយរោងភាពយន្តកងទ័ពប្រជាជន។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ចុះសួរសុខទុក្ខ និងធ្វើការជាមួយរោងភាពយន្តកងទ័ពប្រជាជន

នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានទទួលស្គាល់ កោតសរសើរ និងអបអរសាទរចំពោះរាល់សមិទ្ធផលដែលសម្រេចបានដោយរោងភាពយន្តកងទ័ពប្រជាជន ជាមួយគ្នានោះ លោកបានសង្កត់ធ្ងន់ថា៖ ប្រវត្តិសាស្ត្រនៃភាពយន្តកងទ័ពប្រជាជនគឺជាប្រវត្តិសាស្ត្រប្រកបដោយវីរភាព ជាមួយនឹងការលះបង់ទាំងឈាមស្រស់ សាច់ស្រស់របស់នាយទាហាន កម្មាភិបាល និងយោធិនជាច្រើនជំនាន់មកម៉្លេះ។ ជាមួយនឹងសមិទ្ធផលលេចធ្លោជាច្រើននោះ រោងភាពយន្តកងទ័ពប្រជាជនក៏មានកិត្តិយសយ៉ាងក្រៃលែងដោយទទួលបាននូវរង្វាន់កិត្តិយសដ៏ថ្លៃថ្នូរជាច្រើនពីបក្ស រដ្ឋ និងកងទ័ពផងដែរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទស្សនាកន្លែងប្រពៃណីនៃអង្គភាព

ផ្តើមពីរាល់សមិទ្ធផលដែលសម្រេចបានដោយអង្គភាពនោះមក លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើថា៖ រោងភាពយន្តកងទ័ពប្រជាជនត្រូវតែបង្ហាញពីការដឹងគុណចំពោះជំនាន់មុនៗតាមរយៈការសម្រេចឱ្យបានលទ្ធផល និងសមិទ្ធផលខ្ពស់ជាច្រើនក្នុងកិច្ចការនយោបាយ និងការផលិតភាពយន្តបានជាច្រើនថែមទៀតដែលទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជន។

ជាថ្មីម្តងទៀតនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវគោលបំណងថា រូបភាពកងទ័ពរបស់អ៊ំហូ ក្នុងដួងចិត្តប្រជាជននឹងកាន់តែភ្លឺស្វាងត្រចេះត្រចង់ឡើងតាមរយៈខ្សែភាពយន្ដនៃរោងភាពយន្តកងទ័ពប្រជាជន ព្រមទាំងលោកជឿជាក់ថា អង្គភាពរោងភាពយន្តបន្តសាមគ្គីគ្នា ខិតខំប្រឹងប្រែង និងតាំងចិត្តឱ្យអស់ពីសមត្ថភាពដើម្បីបំពេញបានល្អ និងសម្រេចបានជោគជ័យនូវភារកិច្ចគ្រប់យ៉ាង៕

បកប្រែដោយ Minh Trung