អញ្ជើញចូលរួមពិធីនេះ ភាគីវៀតណាមមានគណៈនាយកនៃទីភ្នាក់ងារវៀតណាមសម្រាប់ការុករកមនុស្សបាត់ខ្លួន (VNOSMP); រីឯភាគីសហរដ្ឋអាមេរិកមានលោក Marc E.Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងសមាជិកមួយចំនួននៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម រួមទាំងថ្នាក់ដឹកនាំការិយាល័យ MIA សហរដ្ឋអាមេរិកនៅទីក្រុងហាណូយផង​ដែរ។

leftcenterrightdel
ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយោធិនសហរដ្ឋអាមេរិក (រូបថត៖ baoquocte.vn)

នៅក្នុងពិធីនេះ ភាគីវៀតណាមបានប្រគល់ទៅឱ្យភាគីសហរដ្ឋអាមេរិក ១ អដ្ឋិធាតុ​ ដែលបានរកឃើញក្នុងសកម្មភាពរុករកលើកទី ១៤៨ (ចាប់ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២២)។ អដ្ឋិធាតុខាងលើត្រូវបានពិនិត្យដោយអ្នកជំនាញផ្នែកកោសល្យវិច្ច័យរបស់វៀតណាម និងសហរដ្ឋអាមេរិកកំណត់អត្ដសញ្ញាណនៅទីក្រុងហាណូយ ហើយសន្និដ្ឋានថា អាចពាក់ព័ន្ធនឹងករណីយោធិនសហរដ្ឋអាមេរិកបាត់ខ្លួនក្នុងសម័យសង្រ្គាមនៅវៀតណាម និងបានស្នើឱ្យផ្ទេរទៅរដ្ឋហាវ៉ៃ (សហរដ្ឋអាមេរិក) ដើម្បីកំណត់អត្ដសញ្ញាណបន្ថែមទៀត។

សកម្មភាពរុករកអដ្ឋិធាតុយោធិនសហរដ្ឋអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅវៀតណាម គឺជាសកម្មភាពមនុស្សធម៌រវាងរដ្ឋាភិបាលវៀតណាម និងសហរដ្ឋអាមេរិក។ នេះជាការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុលើកទី ១៥៩ ចាប់តាំងពីឆ្នាំ ១៩៧៣ មកម្លេះ៕

បកប្រែដោយ Pham Diep