វគ្គបំប៉នជំនាញសារព័ត៌មានលើកទី ១ នេះ មានសិក្ខាកាមចំនួន ៥៩ នាក់ មកពីស្ថាប័ននិងអង្គភាពក្នុងនិងក្រៅកងទ័ព។ ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៩ ខែសីហា សិក្ខាកាមនឹងត្រូវបានសិក្សាចំណេះចេះដឹងអំពីសារព័ត៌មានបដិវត្តន៍; របៀបសរសេរព័ត៌មាន អត្ថបទ ថតរូប ធ្វើវីដេអូ ឃ្លីប.....។ យោងតាមផែនការ បន្ទាប់ពីបញ្ចប់វគ្គបំប៉នជំនាញលើកនេះ កាសែតកងទ័ពប្រជាជននឹងរៀបចំវគ្គបំប៉ននៅតំបន់ភាគកណ្ដាលនិងភាគខាងត្បូង។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយកកាសែតកងទ័ពប្រជាជនថ្លែងក្នុងពិធីបើកវគ្គ

ថ្លែងមតិក្នុងពិធីបើក លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយកកាសែតកងទ័ពប្រជាជន ប្រធានគណៈដឹកនាំវគ្គបំប៉នជំនាញសារព័ត៌មានសម្រាប់កងទ័ពទាំងមូលជំនាន់ទី ១២ បានរាយការណ៍ជូនសិក្ខាកាមអំពីប្រពៃណីក្នុងរយៈពេល ៧២ ឆ្នាំ នៃការកសាង ការតស៊ូ ការរីកចំរើន និងការធំធាត់នៃកាសែតកងទ័ពប្រជាជន។ លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo ស្នើឱ្យសិក្ខាកាមខិតខំប្រឹងប្រែង ជំនះការលំបាកដើម្បីសិក្សាឱ្យបានល្អ; គោរពការកំណត់នៃថ្នាក់រៀន និងអង្គភាពគ្រប់គ្រង។ លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo បានសង្កត់ធ្ងន់ថា ដើម្បីកាសែតលើកកម្ពស់គុណភាព ភាពសម្បូរបែប និងភាពទាក់ទាញគឺអាស្រ័យទៅលើការចូលរួមនិងការរួមចំណែកពីសហការី  ហើយបង្កើតធនធានមនុស្សជាកម្មាភិបាល និងអ្នកសារព័ត៌មានសម្រាប់កាសែត។ ចាប់តាំងពីការបង្កើតកាសែតកងទ័ពប្រជាជនមកបច្ចុប្បន្ននេះ កាសែតកងទ័ពប្រជាជនមានក្រុមកម្មាភិបាល អ្នកយកព័ត៌មាន និងអ្នកនិពន្ធជាច្រើនបានសរសេរព័ត៌មានលើគ្រប់វិស័យ។

leftcenterrightdel
ប្រតិភូទាំងឡាយនិងសិក្ខាកាមនៅពិធីបើកវគ្គបំប៉នជំនាញសារព័ត៌មានសម្រាប់កងទ័ពទាំងមូល ជំនាន់ទី១២ ឆ្នាំ២០២២ នៅតំបន់ភាគខាងជើង វៀតណាម

តាមរយៈវគ្គបំប៉នជំនាញដែលរៀបចំដោយកាសែតកងទ័ពប្រជាជន បានរួមចំណែកលើកកម្ពស់ចំណេះដឹងសារព័ត៌មាន​សម្រាប់ក្រុមសហការី អាស្រ័យហេតុនេះ កាសែតនឹងទទួលបានព័ត៌មាន អត្ថបទ និងរូបថតមានគុណភាពជាច្រើនដែលឆ្លុះបញ្ចាំងពីសកម្មភាពទាំងឡាយ ព្រឹត្តិការណ៍ និងគ្រប់ទិដ្ឋភាពនៃជីវិតក្នុងកងទ័ពទាំងមូលនិងសង្គម៕

បកប្រែដោយ Pham Diep