ប្រតិភូទាំងឡាយបានឯកភាពថា ការប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង អរិភាព និងការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្ស គឺជាភារកិច្ចសំខាន់របស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងរបស់ប្រព័ន្ធនយោបាយទាំងមូល។ ទន្ទឹមនឹងនោះ ប្រតិភូទាំងឡាយក៏បញ្ជាក់ថា កងទ័ពប្រជាជនវៀតណាមជាកម្លាំងឈានមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង អរិភាព និងការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្ស។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា

សិក្ខាសាលាក៏លើកឡើងនូវវិធានការកសាងគោលការណ៍ ដំណោះស្រាយ ការអនុវត្ត និងបញ្ចូលខ្លឹមសារការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្ស ក្នុងការបំពេញមុខងារ និងភារកិច្ចរបស់កងទ័ព។ ប្រតិភូទាំងឡាយចាត់ទុកថា ដើម្បីពង្រីកតួនាទីរបស់កងទ័ពក្នុងការការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្ស គប្បីអនុវត្តយ៉ាងហ្មត់ចត់ និងមានប្រសិទ្ធភាពនូវដំណោះស្រាយ សេចក្តីណែនាំ បទប្បញ្ញត្តិ សេចក្តីសម្រេចចិត្ត និងការសន្និដ្ឋានរបស់បក្ស និងគណៈកម្មាធិការបក្សយោធាមជ្ឈិមស្តីពីការកសាង និងកែតម្រូវបក្ស ផ្តោតលើការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអប់រំនយោបាយ និងមនោគមវិជ្ជា លើកកម្ពស់ចំណេះដឹង និងភាពក្លាហានខាងនយោបាយសម្រាប់កម្មាភិបាល និងទាហាន បង្កើនការដឹកនាំ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការត្រួតពិនិត្យ គោរពវិន័យរបស់បក្ស ទប់ស្កាត់ទាន់ពេលវេលា និងដោះស្រាយយ៉ាងតឹងរ៉ឹងចំពោះជនល្មើស។ល៕

បកប្រែដោយ Thuy Anh