នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសន្ទនារវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យក្រសួងការពារជាតិទាំងពីរ ពង្រឹងកិច្ចពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី និងរក្សាគោលជំហររួមរបស់អាស៊ានលើបញ្ហាតំបន់ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ។

leftcenterrightdel
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយឥណ្ឌូនេស៊ី ដែលជាដៃគូយុទ្ធសាស្ត្រឈានមុខគេក្នុងតំបន់ ហើយតែងតែជំរុញការអភិវឌ្ឍទំនាក់ទំនងជាមួយឥណ្ឌូនេស៊ីប្រកបដោយសុខសន្តិភាព ស្ថិរភាព និរន្តរភាព និងយូរអង្វែង លើវិស័យជាច្រើន ដូចជា៖ សេដ្ឋកិច្ច សន្តិសុខ ការពារជាតិ វប្បធម៌ ការអប់រំ ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ វៀតណាមសន្យាគាំទ្រឥណ្ឌូនេស៊ីទទួលតំណែងជាប្រធានអាស៊ាននៅឆ្នាំ២០២៣  ហើយសង្ឃឹមថា ឥណ្ឌូនេស៊ីនឹងរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ានសាមគ្គីភាព និងអភិវឌ្ឍន៍។

រីឯលោករដ្ឋមន្ត្រី Prabowo Subianto បានអះអាងថា ឥណ្ឌូនេស៊ីតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម។ នាពេលខាងមុខ ឥណ្ឌូនេស៊ីនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងទឹក និងកងឆ្មាំសមុទ្ររបស់វៀតណាម ដើម្បីរួមគ្នាដោះស្រាយបញ្ហានៅសមុទ្រ។ ក្រៅពីនោះ ឥណ្ឌូនេស៊ីក៏ចង់រៀនបទពិសោធន៍របស់វៀតណាមក្នុងវិស័យការពារជាតិ អភិវឌ្ឍន៍ការធ្វើនេសាទ និងកសិកម្មផងដែរ។ ក្រសួងការពារជាតិឥណ្ឌូនេស៊ីត្រៀមជាស្រេចសហប្រតិបត្តិការជាមួយក្រសួងការពារប្រទេសវៀតណាមក្នុងការបណ្តុះបណ្តាលវិស័យបច្ចេកវិទ្យា និងពេទ្យយោធា៕

បកប្រែដោយ Huyen Trang