leftcenterrightdel
លោកវរសេនីយ៍ឯក Mac Duc Trong ផ្លាស់ប្ដូរយោបល់ជាមួយបុគ្គលិកនៃអង្គការសហប្រជាជាតិនៅស្ថានបេសកកម្ម Abyei ក្នុងអំឡុងសង្កេតមើលភូមិសាស្ដ្រជាក់ស្ដែង

បន្ទាប់ពីកិច្ចប្រជុំ លោកវរសេនីយ៍ឯក Mac Duc Trong បានដឹកនាំក្រុមការងារចុះអង្កេតខ្សែផ្លូវនៅតំបន់ភាគខាងជើងនិងមូលដ្ឋាន Dokura។ លោកវរសេនីយ៍ត្រី Nguyen Van Tu អនុប្រធានក្រុមបានដឹកនាំក្រុមទី ២ ចុះអង្កេតមូលដ្ឋាន Todach។ តាមការគ្រោងទុក បន្ទាប់ពីដាក់ពង្រាយក្រុមវិស្វកម្មលេខ ១ ទៅកាន់តំបន់និងទទួលសម្ភារៈឧបករណ៍ ក្រុមការងារនឹងជួសជុលខ្សែផ្លូវនៅតំបន់ភាគខាងជើងដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ សម្រាប់ភារកិច្ចសាងសង់បន្ទាយ ក្រៅពីការសាងសង់បន្ទាយរបស់អង្គភាព ក្រុម​វិស្វកម្មលេខ ១  នៅបង្កើតបន្ទាយសម្រាប់អង្គភាពផ្សេងទៀតផង។

leftcenterrightdel
​ក្រុម​អង្កេត​សិក្សា​លើ​ផែនទី​នៅ​តំបន់​ Abyei

សូមបញ្ជាក់ថា មុននោះ ក្រុមឈានមុខបានចុះអង្កេតបន្ទាយដែលក្រុមវិស្វកម្មលេខ ១ ឈរជើងនៅស្ថានបេសកកម្ម UNISFA។ ក្រុមវិស្វកម្មលេខ ១ របស់វៀតណាមគ្រោងនឹងឈរជើងនៅបន្ទាយ Highway ដែលជាបន្ទាយដោយឡែកនិងមានចម្ងាយពីទីស្ថានបេសកកម្មប្រហែល ៣ គីឡូម៉ែត្រ។

ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Mac Duc Trong បានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចរបស់ស្ថានបេសកកម្ម UNISFA ជួស​ជុលសំណង់មួយចំនួនដែលមានសភាពទ្រុឌទ្រោម ដែលក្នុងនោះ ត្រូវផ្តោតលើការជួសជុលលំនៅដ្ឋានរបស់កម្មាភិបាល  បុគ្គលិក និងតំបន់យាមល្បាត ព្រមទាំងធានាសន្តិសុខ និងសុវត្ថិភាពនៅបន្ទាយ៕

បកប្រែដោយ Pham Diep