វគ្គបង្វឹកបង្ហាត់នេះមានគោលបំណងបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពរបស់កម្មាភិបាល និងមេបញ្ជាការភស្តុភារនៅកម្រិតយុទ្ធនាការ និងយុទ្ធសាស្ត្រ រួមចំណែកក្នុងការបំពេញឱ្យបានល្អនូវគោលដៅ និងភារកិច្ចភស្តុភារក្នុងកងទ័ព។

leftcenterrightdel
ប្រតិភូចូលរួមពិធីបើកវគ្គបង្វឹកបង្ហាត់

ក្នុងអំឡុងពេលបង្វឹកបង្ហាត់ កម្មាភិបាលបានសិក្សាលើខ្លឹមសារមួយចំនួន ដូចជា៖ កត្តាដែលប៉ះពាល់ដល់ការងារយោធា ការពារជាតិ និងភស្តុភារ កិច្ចការភស្តុភារក្នុងវិស័យកលយុទ្ធការពារតំបន់យោធា និងការពារស៊ីវិល បញ្ហាមួយចំនួនអំពីការផ្ទេរប្តូរឌីជីថលនៃភស្តុភារយោធា រៀបរៀងឯកសារភស្តុភារសម្រាប់ការប្រយុទ្ធនៅកម្រិតយុទ្ធនាការ។ល។

នៅចុងបញ្ចប់នៃការបង្វឹកបង្ហាត់ អគ្គនាយកដ្ឋានភស្តុភារ នឹងត្រួតពិនិត្យកម្មាភិបាលលើការផ្ដល់សេនាធិការអំពីកិច្ចការភស្តុភារ ការយល់ដឹងអំពីការប្រណាំងប្រជែងនៃផ្នែកភស្តុភារ ការបាញ់កាំភ្លើងខ្លី K54 មេរៀនទី ១b និង ១c។ល៕

បកប្រែដោយ Thuy Anh