លទ្ធផលនៃការត្រួតពិនិត្យបានបង្ហាញថា កងអនុសេនាតូចលេខ១ នៃកងពលតូចលេខ១៤៤ តែងតែអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្ដីសម្រេចចិត្ដ និងបទបញ្ជាពីថ្នាក់លើក្នុងកិច្ចការយោធានិងការពារជាតិ រក្សារបបប្រចាំការនិងការត្រៀមប្រយុទ្ធជាស្រេច។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Phung Si Tan​ ចុះត្រួតពិនិត្យការហ្វឹកហាត់និងត្រៀមប្រយុទ្ធនៅកងអនុសេនាតូចលេខ១ កងពលតូចលេខ ១៤៤

លោកឧត្តមសេនីយ៍ទោ Phung Si Tan បានទទួលស្គាល់និងលើកសរសើរចំពោះលទ្ធផលដែលអង្គភាពសម្រេចបានក្នុងរយៈពេលកន្លងមក ទន្ទឹមនឹងនោះក៏បានស្នើឲ្យកងអនុសេនាតូចលេខ១ រក្សាឱ្យបានម៉ឺងម៉ាត់នូវរបបប្រចាំការ និងការត្រៀមប្រយុទ្ធក្នុងអំឡុងពេលប្រប្រឹត្ដិទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ក៏ដូចជាធានាសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់បក្ស ប្រទេសជាតិ និងកងទ័ពផងដែរ។

ទន្ទឹមនឹងការផ្តោតលើការយាមល្បាតដើម្បីធានាសុវត្ថិភាពជាដាច់ខាតសម្រាប់គោលដៅ អង្គភាពត្រូវផ្តោតលើការត្រួតពិនិត្យរបស់យោធានៅក្នុងតំបន់និងសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធដើម្បីធានាសុវត្ថិភាព និងសំដាប់ធ្នាប់នៅក្នុងតំបន់ ព្រមទាំងយកចិត្តទុកដាក់ និងធានាសុខភាពរបស់កម្មាភិបាល និងយុទ្ធជន រួមទាំងការអនុវត្តបានល្អនូវវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត Covid-19​ ទៀតផង៕

បកប្រែដោយ Pham Diep