តាមរយៈការចុះត្រួតពិនិត្យ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះស្មារតីធ្វើការយ៉ាងសកម្មរបស់បណ្ដាកងកម្លាំងក្នុងការត្រៀមរៀបចំសម្រាប់ជំនួបប្រាស្រ័យមិត្ដភាពការពារជាតិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ចុះត្រួតពិនិត្យការត្រៀមរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាមនិងកម្ពុជា

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា  ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកទី ១​ មានសារសំខាន់ណាស់ ដូច្នេះស្ថាប័នពាក់ព័ន្ធ អង្គភាព និងមូលដ្ឋានត្រូវបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីពន្លឿនការងារដែលនៅសេសសល់មួយចំនួន ហើយទន្ទឹមនឹងនេះត្រូវបង្កើនការឃោសនា ក៏ដូចជាសម្របសម្រួលឱ្យបានល្អជាមួយកងកម្លាំងនៃប្រទេសមិត្តកម្ពុជា ដើម្បីត្រៀមរៀបចំឱ្យបានល្អ អនុវត្តឱ្យបានហ្មត់ចត់នូវខ្លឹមសារនៃកម្មវិធី  ធានាឲ្យបាននូវសន្តិសុខនិងសុវត្ថិភាព។

លោកស្រី Tran Tue Hien ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc បានអះអាងថា គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Binh Phuoc មានកិត្តិយសដែលត្រូវបានជ្រើសរើសជាទីកន្លែងរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ក្នុងស្មារតីពុះពារជំនះរាល់ការលំបាក មូលដ្ឋាននឹងរួមដៃជាមួយបណ្ដាកងកម្លាំងដើម្បីបំពេញរាល់ភារកិច្ចបានល្អ រួមចំណែកក្នុងកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាមនិងកម្ពុជាលើកទី ១ ប្រកបដោយជោគជ័យ៕

បកប្រែដោយ Thanh Cong