ក្រុមការងារបានត្រួតពិនិត្យឯកសារសម្រាប់ការត្រៀមប្រយុទ្ធ និង​ផែនការការពារកន្លែងប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅខេត្ត Quang Ninh ព្រម​ទាំង​​ប្រកាសអាសន្នដើម្បីពិនិត្យសមត្ថភាពចល័ត និង​ការ​ត្រៀមប្រយុទ្ធរបស់បញ្ជាការដ្ឋាន​យោធាខេត្ត។

leftcenterrightdel
ពិនិត្យកម្លាំងចល័តដែលបំពេញភារកិច្ចត្រៀមប្រយុទ្ធ

ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី Tran Hong Cong អនុប្រធាននាយកដ្ឋានកលយុទ្ធ បានវាយតម្លៃខ្ពស់ចំពោះការងារត្រៀមរៀបចំរបស់បញ្ជាការដ្ឋានយោធាខេត្ត Quang Ninh លើ​ភារកិច្ចត្រៀមប្រយុទ្ធដើម្បីការពារព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅក្នុងខេត្ត។ ព្រមទាំងលោកបានសង្កត់ធ្ងន់ថា ពេលវេលាប្រព្រឹត្តទៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ មានរយៈពេលវែង ដែលរៀបចំឡើងនៅតាមមូលដ្ឋានជាច្រើន កីឡាករ កីឡាការិនី គ្រូបង្វឹក និងអ្នកគាំទ្រ មានចំនួនច្រើនកុះករ បានតម្រូវឲ្យបញ្ជាការដ្ឋាន​យោធាខេត្ត Quang Ninh ត្រូវ​ពិនិត្យ និងបំពេញបន្ថែមនូវផែនការត្រៀមប្រយុទ្ធឱ្យ​បានជាក់លាក់ បង្កើនការត្រួតពិនិត្យ ធានាកងកម្លាំង និងមធ្យោបាយសម្រាប់ត្រៀមប្រយុទ្ធ ក្តាប់ឲ្យបានជាប់ជានិច្ចអំពីស្ថានការណ៍មូលដ្ឋាន ផ្តល់យោបល់យ៉ាងសកម្មជូនគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ឲ្យចាត់វិធានការដោះស្រាយរាល់ករណីកើតឡើងបានទាន់ពេល កុំឲ្យមានភាពអសកម្ម ការពារសុវត្ថិភាពការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ជាដាច់ខាត...៕

បកប្រែដោយ Duy Hoan