ក្នុងដំណាក់កាលទី១ មានកម្មាភិបាល និងបុគ្គលិកចំនួន៣០នាក់នៃកងពេទ្យកម្រិត២ លេខ៣ បានត្រឡប់មកប្រទេសវិញ។ គេរំពឹងថា កម្លាំងដែលនៅសេសសល់នៃកងពេទ្យកម្រិត២ លេខ៣  នឹងត្រឡប់មកប្រទេសវិញនៅដំណាក់កាលទី២ នៅចុងខែឧសភា ឆ្នាំ ២០២២។

leftcenterrightdel
ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងគណៈនាយកមន្ទីរពេទ្យយោធាលេខ ១៧៥ ជូនផ្កាអបអរសាទរកងពេទ្យកម្រិត២ លេខ៣ បំពេញភារកិច្ចប្រកបដោយជោគជ័យ និងត្រឡប់មកប្រទេសវិញ

ក្នុងពិធីទទួល ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម មន្ទីរពេទ្យយោធាលេខ ១៧៥ និងប្រតិភូបានចាប់ដៃ សួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ផ្កាជូនដល់កម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត២ លេខ៣។ ការដែលកម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត២ លេខ៣ បានវិលត្រឡប់មកទេសវិញក្នុងឱកាសខួបលើកទី ៤៧ នៃការរំដោះវៀតណាមភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ គឺមានសារៈសំខាន់ណាស់។

leftcenterrightdel
ទិដ្ឋភាពនៃពិធីទទួលនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat

ប្រតិភូទាំងឡាយបានសម្តែងនូវសេចក្តីរីករាយ ចំពោះលទ្ធផលលេចធ្លោដែលកងពេទ្យកម្រិត២ លេខ៣ នៅស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូងសម្រេចបាន រួមចំណែកជំរុញសកម្មភាពការទូតការពារជាតិ និងការបរទេសរបស់ប្រទេសជាតិ ព្រមទាំងអះអាងនូវកិត្យានុភាព ទំនួលខុសត្រូវរបស់វៀតណាមក្នុងការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាបេសកកម្មអន្តរជាតិផងដែរ៕

បកប្រែដោយ Huyen Trang