អញ្ជើញចូលរួមមានលោកឧត្តមសេនីយ៍ទោ Trinh Van Quyet អនុប្រធានអគ្គស្នងការនយោបាយ និងរួមទាំងតំណាងស្ថាប័ន អង្គភាពពាក់ព័ន្ធនានាផងដែរ។

leftcenterrightdel
ក្រុមបេសកកម្មក្រសួងការពារប្រទេសចុះត្រួតពិនិត្យការត្រៀមរៀបចំពិធី
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែងនៅក្នុងការត្រៀមរៀបចំពិធី

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានកោតសរសើរចំពោះបណ្ដាស្ថាប័ននិងអង្គភាពដែលបានសម្របសម្រួលប្រកបដោយប្រសិទ្ធភាពដើម្បីត្រៀមរៀបចំសម្រាប់ពិធីចេញដំណើរតាមផែនការនិងសេណារីយ៉ូដែលបានគ្រោងទុក។ អង្គភាពនានាបានរៀបចំផែនការលម្អិត ត្រៀមរៀបចំផែនការជាក់លាក់ដើម្បីពិធីបង្ហាញបានសារៈសំខាន់នៃព្រឹត្តិការណ៍ដែលលើកដំបូងវៀតណាមចាត់បញ្ជូនកងវិស្វកម្មទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Pham Diep