លោកនាយឧត្តមសេនីយ៍ Luong Cuong បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២២  អនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្ស និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ និងប្រជាជនជនជាតិភាគតិចខេត្ត Hoa Binh ចាំបាច់ត្រូវបន្តរក្សាសាមគ្គីភាព លើកកំពស់សមិទ្ធិផលដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងអនុវត្តឱ្យបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌-សង្គម ការពារជាតិ និងសន្តិសុខ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Luong Cuong ពិនិត្យការត្រៀមប្រយុទ្ធនៅខេត្ត Hoa Binh

លោកនាយឧត្តមសេនីយ៍បានស្នើឱ្យកងកម្លាំងប្រដាប់អាវុធខេត្ត Hoa Binh បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិរបស់ក្រសួងការពារប្រទេស និងក្រសួងនគរបាល  បទបញ្ញត្តិនៃអាជ្ញាធរដែនដី ក៏ដូចជាការរក្សាយ៉ាងតឹងរឹងនូវរបបត្រៀមប្រយុទ្ធ ដើម្បីការពារសវត្ថិភាពសម្រាប់ប្រជាជនទទួលបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពសប្បាយរីករាយផងដែរ។ ទន្ទឹមនឹងនេះអង្គភាពទាំងអស់ត្រូវតែបន្តសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីថែរក្សាបុណ្យតេតជូនគ្រួសារទទួលរបបគោលនយោបាយ និងគ្រួសារក្រីក្រនៅតំបន់នោះ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី លោកនាយឧត្តមសេនីយ៍ Luong Cuong បានប្រគល់អំណោយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ជូនបញ្ជាការដ្ឋានយោធាខេត្ត Hoa Binh និងនគរបាលខេត្ត Hoa Binh និងកងកម្លាំងជួរមុខប្រឆាំងការរីករាលដាល Covid-19 នៅក្នុងខេត្ត ហើយគណៈប្រតិភូក៏បានប្រគល់អំណោយចំនួន ៦០០ ជូនដល់គ្រួសារទទួលរបបគោលនយោបាយ អ្នកដែលមានគុណូបការៈចំពោះបដិវត្តន៍ កម្មករ កម្មការិនី និងគ្រួសារដែលមានស្ថានភាពលំបាកក្នុងខេត្តផងដែរ៕

បកប្រែដោយ Minh Trung