នៅក្នុងឱកាសនេះ លោកមេបញ្ជាការរងយោធភូមិភាគទី៣ បានលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្ត Quang Ninh ក្នុងការបំពេញភារកិច្ចយោធា និងការពារជាតិនៅមូលដ្ឋាននាឆ្នាំ​២០២១។ គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធាខេត្ត បានធ្វើសេនាធិការជូនអាជ្ញាធរមូលដ្ឋាន និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចយោធានិងការពារជាតិ រក្សារបៀបត្រៀមប្រយុទ្ធជាស្រេចយ៉ាងតឹងរឹង ធ្វើល្អនូវការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 អនុវត្តប្រកបដោយប្រសិទ្ធភាពនូវចលនា “កងកម្លាំងប្រដាប់អាវុធចូលរួមការកសាងជនបទថ្មី” យកចិត្តទុកដាក់ដល់ការអនុវត្តល្អនូវគោលនយោបាយសម្រាប់អ្នកដែលមានគុណបំណាច់ចំពោះបដិវត្តន៍។

leftcenterrightdel
លោកឧត្ដមសេនីយ៍ត្រី Le Van Long ប្រគល់អំណោយជូនដល់កម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្ត Quang Ninh 

លោកឧត្ដមសេនីយ៍ត្រី Le Van Long ស្នើឲ្យបញ្ជាការដ្ឋានយោធាខេត្តអនុវត្តល្អនូវការធ្វើសេនាធិការជូនអាជ្ញាធរមូលដ្ឋាន ស្ដីពីកិច្ចការយោធា ការពាជាតិនៅមូលដ្ឋាន រក្សារបៀបរៀបរយ និងការត្រៀមប្រយុទ្ធជាស្រេច ព្រមទាំងរៀបចំសកម្មភាពអំណរនិទាឃរដូវ និងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់កម្មាភិបាល និងយុទ្ធជនប្រកបដោយសប្បាយរីករាយ សុវត្ថិភាព ស្របតាមស្ថានភាពថ្មី និងសហការជាមួយកម្លាំងនៅមូលដ្ឋានក្តាប់ឲ្យបានជាប់ជានិច្ចអំពីស្ថានភាពសន្តិសុខ នយោបាយ​ និងសណ្តាប់ធ្នាប់សង្គម៕

បកប្រែដោយ Thuy Anh