អង្គភាពលេខ៧៥៩ដឹកជញ្ជូនយោធាតាមសមុទ្រ ដែលពីមុនត្រូវបានគេស្គាល់ថាជាអង្គភាពការងារយោធាពិសេសលេខ៥៥៩ បានបង្កើតឡើងនៅក្នុងអំឡុងពេលដែលការតស៊ូប្រយុទ្ធប្រឆាំងនឹងចក្រពត្តិអាមេរិកដើម្បីសង្គ្រោះជាតិកំពុងកើតឡើងយ៉ាងខ្លាំងក្លាបំផុត។ នាវារាប់រយគ្រឿងបានដឹកអាវុធ បរិក្ខារ ទំនិញ និងថ្នាំពេទ្យ រាប់ពាន់តោន រួមទាំងកម្មាភិបាល និងយុទ្ធជនរាប់ម៉ឺននាក់ពីភូមិភាគខាងជើងវៀតណាមទៅកាន់សមរភូមិខាងត្បូងវៀតណាម  រួមចំណែកធ្វើឲ្យការតស៊ូប្រយុទ្ធប្រឆាំងនឹងចក្រពត្តិអាមេរិកដើម្បីសង្គ្រោះជាតិរបស់ប្រជាជនវៀតណាមទទួលបានជ័យជំនះពេញលេញ។

leftcenterrightdel
 

 

leftcenterrightdel
ប្រតិភូទាំង​ឡាយ​អញ្ជើញ​ចូល​រួម​ពិធី

ថ្លែងនៅពិធីនេះ លោកឧត្តមសេនីយឯក Le Huy Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានអះអាងថា៖ “ការបើកផ្លូវហូជីមិញនៅលើសមុទ្រគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែល​បង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់បក្ស និងលោកប្រធានហូជីមិញ ក្នុងការដឹកនាំសង្គ្រាមបដិវត្តន៍ ដោយស្នងបន្តនិងពង្រីកប្រពៃណីវីរភាពតស៊ូប្រឆាំងនឹងការឈ្លានពានពី​បរទេសរបស់បុព្វបុរសវៀតណាមយើងក្នុងយុគសម័យថ្មី។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Le Huy Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ថ្លែង​ក្នុង​ពិធី

ការបង្កើតអង្គភាពលេខ ៧៥៩ រួមជាមួយនឹងការបើកខ្សែផ្លូវជួយគាំទ្រជាយុទ្ធសាស្ត្រ ខាងជើងវៀតណាម-ខាងត្បូងវៀតណាមនៅលើសមុទ្រក៏ជាទិវាប្រពៃណីរបស់អង្គភាពលេខ ៧៥៩ ដែលបច្ចុប្បន្ននេះជាអង្គភាពលេខ១២៥ និងកងពលតូចលេខ១២៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម។ ផ្លូវហូជីមិញនៅលើសមុទ្រគឺជាមោទនភាពជារៀងរហូតរបស់កងទ័ព និងប្រជាជនវៀតណាម  ដែលជានិមិត្តរូបដ៏ភ្លឺស្វាងនៃវីរភាពបដិវត្តន៍ នៃភាពវៃឆ្លាត ភាពក្លាហាន ឆន្ទៈដ៏រឹងមាំដូចដែកថែប ការប្តេជ្ញាចិត្តដណ្តើមយកឯករាជ្យ សេរីភាព និងការបង្រួបបង្រួមជាតិរបស់ប្រទេសជាតិ៕

បកប្រែដោយ Thanh Cong