នៅក្នុងកិច្ចសន្ទនានេះ លោករដ្ឋមន្រ្តី To Lam បានសង្កត់ធ្ងន់ថា ទំនាក់ទំនងប្រពៃណី និងមិត្តភាពរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរត្រូវបានរឹតបន្តឹង និងអភិវឌ្ឍដោយឥតឈប់ឈរលើគ្រប់វិស័យ។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាល វៀតណាម និងស្ថាប័នទទួលបន្ទុកការអនុវត្តច្បាប់ចិន ភាគីទាំងពីរបានទទួលលទ្ធផលសំខាន់ៗក្នុងការការពារតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្ត និងការការពាររបបសង្គមនិយម ធានាសន្តិសុខជាតិ រក្សាសណ្តាប់ធ្នាប់សង្គមនៅប្រទេសរៀងៗខ្លួន។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ថ្លែងនៅក្នុងកិច្ចសន្ទនា (រូបថត៖ vnanet.vn)

លោក Guo Shengkun លេខាគណៈកម្មាធិការកិច្ចការនយោបាយ និងច្បាប់ នៃមជ្ឈិមបក្សកុម្មុយនិស្តចិន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទទួលបន្ទុកការអនុវត្តច្បាប់របស់ចិន និងក្រសួងនគរបាលវៀតណាមក្នុងរយៈពេលកន្លងមក ព្រមទាំងសម្តែងនូវគោលបំណងចង់ឱ្យទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា និងកាន់តែជិតស្និទ្ធថែមទៀតក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម រួមចំណែកដល់ការអភិវឌ្ឍសង្គម និងសុខសន្តិភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។ល។

leftcenterrightdel
លោក Guo Shengkun លេខាគណៈកម្មាធិការកិច្ចការនយោបាយនិងច្បាប់នៃមជ្ឈិមបក្សកុម្មុយនិស្តចិន ថ្លែងនៅក្នុងកិច្ចសន្ទនា (រូបថត៖ vnanet.vn)

នៅក្នុងកិច្ចសន្ទនានេះដែរ លោករដ្ឋមន្ត្រី To Lam និងលោក Guo Shengkun បានឯកភាពគ្នាក្នុងការផ្តល់ប្រឹក្សាដល់ថ្នាក់ដឹកនាំបក្ស និងរដ្ឋរបស់ប្រទេសទាំងពីរវៀតណាម-ចិន អំពីខ្លឹមសារមួយចំនួនដើម្បីពង្រឹងការសម្របសម្រួលនាពេលខាងមុខ។

ភាគីទាំងពីរបានឯកភាពជាមួយគ្នាបន្តបង្កើនការផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពពិភពលោក និងតំបន់ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីតាមទិសដៅជាក់ស្តែង និងប្រកបដោយតុល្យភាពនៅពេលដែលជំងឺរាតត្បាត Covid-19 ត្រូវបានគ្រប់គ្រង។ ភាគីទាំងពីរបានឯកភាពជាមួយគ្នាជំរុញកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងការចេញ និងចូលព្រំដែន ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងការធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់ស្ថាប័ន អង្គភាពអាជីវកម្ម និងប្រជាពលរដ្ឋរបស់ប្រទេសទាំងពីររស់នៅ វិនិយោគ និងធ្វើការនៅក្នុងប្រទេសសាមី។ ភាគីទាំងពីរក៏បានឯកភាពជាមួយគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្លាំងសមត្ថកិច្ចរបស់ប្រទេសទាំងពីរក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងចាប់ឧក្រិដ្ឋជន ព្រមទាំងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការធ្វើបត្យាប័នទណ្ឌិតរវាងវៀតណាមនិងចិន។ល៕

បកប្រែដោយ Huyen Trang