សមមិត្ត Phung Quang Thanh ចូលរួមសកម្មភាពបដិវត្តន៍នៅខែកក្កដា ឆ្នាំ១៩៦៧ និងបានចូលជាបក្ខជននៃបក្សកុម្មុយនិស្ដវៀតណាមនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ១៩៦៨។ សមមិត្ត Phung Quang Thanh ត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ៩, ទី ១០ និងទី១១; សមាជិកការិយាល័យនយោបាយនីតិកាលទី១០ និងទី១១; សមាជិកសភានីតិកាលទី ១១, ទី ១២ និងទី១៣; និងជាអតីតលេខារងនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងអតីតរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម។

leftcenterrightdel
សមមិត្ដ Phung Quang Thanh (រូបថត៖ vnanet.vn)

សមមិត្ត Phung Quang Thanh បានទទួលមរណភាពនៅវេលាម៉ោង ៣ និង ៤៥ នាទីព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២១ ក្នុងជន្មាយុ ៧៣ ឆ្នាំ ដោយសាររោគាពាធ។ អស់រយៈពេលជាង ៥០ ឆ្នាំដែលចូលរួមសកម្មភាពបដិវត្តន៍ សមមិត្ត Phung Quang Thanh បានរួមចំណែកជាច្រើនក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ។ សមមិត្តត្រូវបានបក្ស និងរដ្ឋប្រគល់គ្រឿងឥស្សរិយយសហូជីមិញ និងកិត្ដិនាមជាវីរជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន។

ដើម្បីកត់សម្គាល់នូវស្នាដៃ ការលះបង់និងការរួមវិភាគទានរបស់សមមិត្ត Phung Quang Thanh គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភាវៀតណាម ប្រធានរដ្ឋវៀតណាម និងរដ្ឋាភិបាលវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានសម្រេចចិត្តរៀបចំពិធីបុណ្យសពសមមិត្ត Phung Quang Thanh ថ្នាក់ជាតិ ។

ពិធីបុណ្យសពនឹងត្រូវបានប្រព្រឹត្តទៅចាប់ពីម៉ោង ៧ ដល់ម៉ោង ១១ និង ៣០ នាទី ព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ នៅអាគាររៀបចំបុណ្យសពជាតិលេខ ៥ ផ្លូវ Tran Thanh Tong ទីក្រុងហាណូយ។

ពិធីបញ្ចុះសពត្រូវបានប្រព្រឹត្តទៅនៅម៉ោង ៣ និង ៣០ នាទី រសៀលថ្ងៃដដែលនៅទីបញ្ចុះសពឃុំ Thach Da ស្រុក Me Linh ទីក្រុងហាណូយ៕

បកប្រែដោយ Pham Diep