អញ្ជើញចូលរួមពិធីមានវត្តមានរបស់លោកឧត្តមសេនីយ៍ទោ Ngo Minh Tien អនុប្រធានអគ្គសេនាធិការ និងលោកឧត្តមសេនីយ៍ទោ Nguyen Van Nam មេបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Ngo Minh Tien ជូនអំណោយដល់ប្រជាជនខ័ណ្ឌលេខ៨

ក្នុងឱកាសនេះ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាមបានជូនទីក្រុងហូជីមិញអំណោយចំនួន ១០០,០០០ កញ្ចប់។ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញនឹងចែកចាយជូនបញ្ជាការដ្ឋានយោធាសង្កាត់ ស្រុកចំនួន២១ និងទីក្រុង Thu Duc ដើម្បីចែកជូនក្រុមគ្រួសារជួបការលំបាកដោយសារជំងឺ Covid-19។

ថ្លៃងក្នុងពិធីប្រគល់ លោកឧត្តមសេនីយ៍ទោ Ngo Minh Tien បានស្នើឲ្យកម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធទីក្រុង សហការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ និងអង្គការរបស់មូលដ្ឋាន ដើម្បីជូនអំណោយទាំងនេះដល់ប្រជាជនយ៉ាងឆាប់៕

បកប្រែដោយ Thuy Anh