leftcenterrightdel
គណៈកម្មការសហជីពការពារជាតិ ប្រគល់សម្ភារៈបរិក្ខារពេទ្យ ជូនយោធភូមិភាគទី៩

ក្នុងស្ថានភាពការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 នៅទូទាំងប្រទេស គណៈកម្មការសហជីពការពារជាតិបានឧបត្ថម្ភយោធភូមិភាគទី ៧ និងយោធភូមិភាគទី៩ នូវសម្ភារៈបរិក្ខារពេទ្យរួមមាន ម៉ាស់ សម្លៀកបំពាក់ការពារជំងឺរាតត្បាត និងសម្ភារៈមួយចំនួនទៀត ដែលមានទឹកប្រាក់ចំនួន ១៩០ លានដុង។

leftcenterrightdel
គណៈកម្មការសហជីពការពារជាតិ ប្រគល់សម្ភារៈបរិក្ខារពេទ្យ ជូនយោធភូមិភាគទី៧

សម្ភារៈបរិក្ខារពេទ្យទាំងនេះគឺជាមនោសញ្ចេតនារបស់កម្មាភិបាល សមាជិកសហជីព និងកម្មករក្នុងជួរកងទ័ពទាំងមូល រួមចំណែកលើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជននៃយោធភូមិភាគទី៧ យោធភូមិភាគទី៩ និងប្រជាជននៃបណ្តាខេត្តភាគខាងត្បូង ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19៕

បកប្រែដោយ Huyen Trang